Header Ads

ទស្សនាវដ្តី ​​International Finance ផ្សព្វផ្សាយថា​ ក្រុម​ហ៊ុន ​Cellcard ឈ្នះពាន​​រង្វាន់​ជា​​អ្នក​ផ្តល់​ប្រព័ន្ធ​ទូរ​ស័ព្ទ​ដ៏ល្អបំផុត​ ​កម្ពុជា



ភ្នំពេញ

ដោយ៖ យ៉ែម សុវត្ថារ៉ូ
 

ក្រុម​ហ៊ុន​ Cellcard បានប្រកាសពី​ការទទួល​បាន​ពាន​រង្វាន់​ជាអ្នក​ផ្តល់​ប្រព័ន្ធទូរស័ព្ទ​​ដ៏ល្អ​បំផុត ​​ពី​​ទស្សនាវដ្តី​​International Finance​។​​​

ក្រុម​ហ៊ុន ​Cellcard ទទួលបានរង្វាន់នេះជាលើក​ទី​២​ ​ ​នៅ​ក្នុង​ខែ​ឧសភា​នេះ មិនត្រឹមប៉ុណ្ណោះក្រុម​ហ៊ុន​Cellcard បានឈ្នះពានរង្វាន់​១៤ ចាប់​តាំង​ពី​ថ្ងៃ​ដាក់ដំណើរការបច្ចេក​វិទ្យា4G​​ ឲ្យ​ប្រើប្រាស់​​កាលពី​ខែ​មករា​ ឆ្នាំ២០១៧ កន្លងមក។​

​លោក ​អៀន វ៉ាត់សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន ​Cellcard បាន​មាន​ប្រសាសន៍​ថា​​ ពាន​រង្វាន់​​នេះ​​នឹង​​​​ជួយ​ឲ្យ​ក្រុម​ហ៊ុនCellcard​​​ រក្សា​តំណែង​របស់​ខ្លួន​​​ជាអ្នក​ផ្តល់​​ប្រព័ន្ធទូរស័ព្ទ​​ឈាន​មុខគេ​ និង​ល្អបំផុត​​នៅ​អាស៊ីអាគ្នេយ៍​។​

​លោក​អៀន វ៉ាត់សុន (Ian Watson) បានបន្តទៀតថា យើង​ផ្តោតសំខាន់លើ​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ផ្តល់​ជូន​គុណភាពដល់​អតិថិជន​របស់យើង ជាមួយ​សេវា​ដែល​មាន​ល្បឿន​លឿន​បំផុត​ សេវាគ្រប​ដណ្តប់​ធំ​បំ​ផុត​ និង​​គម្រោង​​ទិន្នន័យទូរស័ព្ទ​ដែល​មាន​តម្លៃ​សមរម្យ។​​

សេវាដែលបានទទួល​ស្គាល់​ ពី​​អង្គការ​ពិភព​លោក​នេះ​​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​​យុទ្ធសាស្ត្រ​របស់​ពួក​យើង​ពិត​ជា​មាន​ប្រសិទ្ធិភាព​នឹង​​ទទួល​បាន​ផ្កាផ្លែ។​

ពួក​យើង​នឹង​បន្ត​​ផ្តល់​ជូន​អតិថិជន​​នូវ​បច្ចេកវិទ្យា​ 4G ដ៏​ល្អ​បំផុត​ និង​ជា​មួយ​គ្នា​នោះ​ដែរ​ យើង​នឹង​បង្កើត​​ហេដ្ឋារ​ចនាសម្ព័ន្ធ​ និង​យុទ្ធសាស្ត្រ​សម្រាប់​បច្ចេកវិទ្យាជំនាន់​ក្រោយ​ ​​5G។​

លោក​ Watson បាន​ថ្លែង​អំណរគុណ ​ដល់​​ទស្សនាវដ្តី International Finance ​សម្រាប់​ការ​ទទួល​ស្គាល់​​នេះ​ ព្រម​ទាំង​បញ្ជាក់​លើ​​លក្ខខណ្ឌ​​ដាក់​ពិន្ទុ​នោះយ៉ាងច្បាស់​លាស់​​​ និង​យុត្តិធម៌។​​​​ ក្រុម​ការងារ​​​ Cellcard ​​ទាំង​អស់​​ពិត​ជា​មាន​សប្បាយរីរាយខ្លាំងណាស់ ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ ហើយ​​នឹង​បន្ត​ធ្វើ​ឲ្យ​​​ព្រះរាជាណាចក្រ​កម្ពុជា​ កាន់​តែ​រីក​ចម្រើន​​ផ្នែកបច្ចេកវិទ្យានេះបន្ថែមទៀត។​
កម្មវិធី​ប្រគល់ពាន​រង្វាន់នេះ​​ នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាងកក នៅថ្ងៃទី​៣១ ខែ​មករា​ ឆ្នាំ​២០២០។​
International Finance គឺជា​ទស្សនាវដ្តីផ្នែក​ជំនួញដ៏​ល្បី​មួយ​ ដែល​​ផ្តោត​លើ​​ការ​រីក​លូត​លាស់​នៃ​ធនាគារ         ហិរញ្ញវត្ថុ​​ និង​ឧស្សាកម្ម​​​ព័ត៌មាន ​និង​​ការ​វិភាគ​​នានា​ ពី​ទូទាំង​​មជ្ឈិម​បូព៌ា អាស៊ី និង​អ៊ឺរ៉ុប​៕



No comments

Powered by Blogger.