សិប្បកម្មផលិតពពុះសណ្តែក ក្នុងស្រុកស្ទឹងត្រង់ កំពុងល្បីលើទីផ្សារ
ដោយ៖ ឌឹម គឹមហាក់
សិប្បកម្មផលិតពពុះសណ្តែក ស្រុកស្ទឹងត្រង់
បានបង្កើតឡើងដើម្បីបង្ហាញនូវការផលិតរបស់ខ្លួននៅក្នុងទីផ្សារ នៃប្រទេសកម្ពុជា
ហើយពីមុនពពុះសណ្តែក ភាគច្រើនតែងតែនាំចូល ពីក្រៅប្រទេស ទើបតែរយៈពេលថ្មីៗនេះ
មានសិប្បកម្មជាលក្ខណៈគ្រួសារ បានបង្កើតឡើងដើម្បីលើកស្ទួយពីស្នាដៃរបស់ខ្មែរស្រុក សុទ្ធសាធ
និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
សិប្បកម្មពពុះសណ្តែកនេះ ផលិតចេញមកពីសណ្តែកសៀងសុទ្ធៗ
ដោយការចំអិនគ្មានប្រើជាតិគីមីនោះឡើយ ដោយក្នុងមួយថ្ងៃៗ អាចផលិតបានចំនួន២០គីឡូក្រាម ដោយប្រើប្រាស់សណ្តែកអស់
ចំនួន៦០គីឡូ។
លោក ថែន ភា ម្ចាស់សិប្បកម្មផលិតពពុះសណ្តែក
ជាលក្ខណៈគ្រួសារ រស់នៅភូមិព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ដែលទើបតែផលិតពពុះសណ្តែកដំបូងក្នុងទីផ្សារក្នុងស្រុក។ ពពុះសណ្តែកនេះ ផលិតចេញមកពីសណ្តែកសៀង
ដោយការចំអិនគ្មានប្រើជាតិគីមីនោះឡើយ ដោយក្នុងមួយថ្ងៃៗ សិប្បកម្មផលិតពពុះសណ្តែកគឺផលិតបានចំនួន២០គីឡូ
ដោយប្រើប្រាស់សណ្តែកអស់ ចំនួន៦០គីឡូ។
លោក ថែន ភា បានបន្តថា ការចំអិនពពុះសណ្តែកនេះ
ក៏ត្រូវការៀនពីជំនាញនេះឲ្យបានច្បាស់លាស់ (គឺត្រូវ ការចំណាយពេលវេលា និងថវិកា រៀនសូត្រអស់៥០០ដុល្លារ
ដើម្បីបង្កើតមុខរបរមួយនេះ)។ ការផលិតពពុះ សណ្តែកគ្រាដំបូង គឺការដាក់សណ្តែកសៀងក្នុងខ្ទះ
ដើម្បីរំងាស់ដងយកតែពពុះសណ្តែកសៀងរួច ទើបយើងយកទៅហាល១ព្រឹក ជាការស្រេច ដោយនៅពេលដែលពពុះសណ្តែកស្ងួតជាផ្ទាំងៗ។
ពពុះសណ្តែកក្លាយជាគ្រឿងផ្សំសម្លរដូចជាឆា សម្លរចាប់ឆាយ ឬដាក់ក្នុងស៊ុបធ្វើឲ្យម្ហូបអាហារមានរស់ជាតិមួយកំរិតថែមទៀត
ដោយសារពពុះសណ្តែកនេះដែរ។ តាមរយៈជនជាតិចិន គេច្រើនហៅពពុះសណ្តែក ថាហុកគី
ដែលបងប្អូនយើងនិយមទទួលទានច្រើន។ ពពុះសណ្ដែកក្នុងស្រុកលក់ចេញ ១៦០០០៛ ក្នុង១Kg ហើយឈ្មួញលក់បន្តថ្លៃ ១៧០០០៛ ឬ ២០០០០៛ ។
ហុកគី ឬពពុះសណ្តែក ជាត្រូវការលើទីផ្សារខ្ពស់
ហើយលំហូរមកពីប្រទេសជិតខាង មានប្រទេសវៀតណាម ថៃ និងចិន
ហើយបច្ចុប្បន្នតំរូវការច្រើនក្នុងម្ហូបអាហារស៊ុប ដែលមានអ្នកទទួលទានច្រើន។
ទើប លោក ថែន ភា បង្កើតនូវសិប្បកម្មផលិតពពុះសណ្តែកនេះឡើង
ពុំមែនបំរើចំពោះតែ ស្រុកស្ទឹងត្រង់នោះទេ ពោលគឺមានមហិច្ឆិតា ចង់ពង្រីកមុខរបរនេះចូលដល់រាជធានីភ្នំពេញតែម្តង។
លោក ភា បានបន្តទៀតថា គោលបំណង នៃការបង្កើតសិប្បកម្មពពុះសណ្តែកនេះ សំដៅវាយលុកទីផ្សារទី២
កាត់បន្ថយលំហូរចូលផលិតផលពីក្រៅប្រទេស ទី៣ជួយកាត់បន្ថយពពុះសណ្តែកពីក្រៅ ដែលប្រើជាតិគីមីច្រើនពិសេសការពារផលប្រយោជន៍សុខភាពដល់កុមារដែលទទួលទាន
ទី៤ជួយឲ្យប្រជាពលរដ្ឋយើង ក្នុងមូលដ្ឋានមានការងារធ្វើ មិនធ្វើចំណាកស្រុក ទី៥
បានជួយទិញកសិផលសណ្តែកសៀង ដែលប្រជាកសិករយើង ក្នុងមូលដ្ឋានផលិតបាន និងមានតម្លៃសមរម្យ៕

Post a Comment