Header Ads

ក្រុមហ៊ុន បាធឺខេម បានត្រៀមលក្ខណៈក្នុងការនាំអង្ករទៅអឺរ៉ុប ព្រោះជាអង្ករសំរិតសំរាំងសុទ្ធល្អ និងកំពុងមាន​ការគាំទ្រច្រើនលើទីផ្សារក្នុងស្រុក

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

អង្ករផ្កាម្លិះ ឬស្រូវក្រអូប ជាអង្ករខ្មែរដែលសំរិតសំរាំង ជាពិសេសសម្រាប់នាំចេញទៅក្រៅប្រទេស ក៏ប៉ុន្តែ​អង្ករ​ក្រអូប​នេះ ត្រូវបានក្រុមហ៊ុន បាធឺខេម ជ្រើសរើសយកទីផ្សារក្នុងស្រុកវិញ ដោយធ្វើការលក់ និងដឹកជញ្ជូន​ឲ្យ​អតិថិជនដល់ផ្ទះតែម្តង។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទទួលបានអតិថិជនគាំទ្រច្រើន​ ក្រោយពីបានភ្លក់រសជាតិដើមពិត​អង្ករខ្មែរ​យើង​នេះ។

អ្នក ស្រី គឹម ហ័រ នាយកប្រតិបត្តិក្រុមហ៊ុន បាធឺខេម ដែលមានរូបនង្គ័លខ្មែរជាយីហោសម្គាល់​ ហើយអ្នកស្រី​ទើបនឹងបើកអាជីវកម្មដំបូងចុងឆ្នាំ២០១៦នេះ ហើយបានលក់ចេញនូវអង្ករក្រអូបនេះ ​ក្នុង១ខែបានចំនួន​១៥​តោន ដោយមានការដឹកជញ្ជូនដល់ផ្ទះអតិជន មិនឲ្យលើស៣០នាទីឡើយ។

អ្នកស្រី បានបន្តថា ក្រុមហ៊ុន បាធឺខេម បានត្រៀមលក្ខណៈក្នុងការនាំអង្ករទៅអឺរ៉ុបដែរ តែពេលនេះ​បានសំរិត​សំ​រាំង​អង្ករលេខ១នេះ ទុកលក់ជូនប្រជាពលរដ្ឋក្នុងរាជធានី និងពង្រីកសាខាលក់បន្ត ដល់ខេត្តសៀមរាប កំពង់ធំ ខេត្តព្រះសីហនុ។ រូបនង្គ័លខ្មែរ ជាយីហោសម្គាល់ ឬជាម៉ាកអង្ករក្រអូបប្រណិតល្អតាមស្តង់ដានាំចេញ។

អង្ករក្រអូបនេះ គឺទទួលបានពីអ្នកជំនាញកិនអង្កររោងម៉ាស៊ីនកិនស្រូវធម្មជាតិ មកពីខេត្តបាត់ដំបង ព្រៃវែង កំពង់ធំ និងបន្ទាយមានជ័យ ដែលបានសំរិតសំរាំងពិសេសមានរសជាតិ ឆ្ងាញ់ និងសុវត្ថិភាព ជាប្រពភេទអង្ករ​គុណភាពខ្ពស់ស្តង់ដារនាំចេញ ទៅក្រៅប្រទេស។

អង្ករក្រអូប ម៉ាកនង្គ័លខ្មែរនេះ ក្នុងបេមានទម្ងន់២៥គីឡូក្រាម មានតម្លៃស្មើនឹង ២៥ដុល្លារ ដែលមានអាស័យ​ដ្ឋាន​ទីតាំងលក់​ផ្ទះលេខ២៧សេ ផ្លូវ៤៧៨ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទីផ្សារអង្ករ​ក្រអូប​ត្រូវបានមើលឃើញថា មានការវិវត្តន៍ថ្មីទៀត ដោយសារតែមាន តម្រូវការខ្ពស់ក្នុងស្រុក​ទើបបានងាកមក​ទទួលទានអង្ករខ្មែរ ដែលមានរសជាតិឆ្ងាញ់ និងសុទ្ធល្អផង៕


No comments

Powered by Blogger.