ដំណាំល្ហុង ងាយស្រួលដាំ ចំណាយរយៈពេលខ្លី និងបានផលច្រើន ទីផ្សារពេញនិយមទទួលទាន
ខេត្តកណ្តាលៈ
ដោយ៖សេងស៊ីដារ៉ូ
រាល់ថ្ងៃផ្លែល្ហុង មានតម្រូវការជាចាំបាច់នៅក្នុងទីផ្សារ
ទើបកសិករយើងខិតខំដាំដុះគ្រប់រដូវកាល ព្រោះតែដំណាំល្ហុងនេះងាយស្រួលដាំ ចំណាយរយៈពេលខ្លី
និងបានផលច្រើន។
លោក ទូច លី កសិករដាំដំណាំល្ហុងនៅស្រុកកោះធំ ខេត្តកណ្តាល បានរៀបរាបថា កន្លងមកដំណាំល្ហុងដាំក្នុងមួយហិកតា ទទួលបានផលពី២០តោន ទៅ ២៥តោន ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មានការប្រែប្រួលច្រើន ដោយដាំក្នុង១ហិកតាបានផលតែ ១០ទៅ១៥តោនប៉ុណ្ណោះ។ ដោយឡែកទីផ្សារផ្លែល្ហុង បើលក់ពីដើមដៃ បានថ្លៃ១០០០រៀល ក្នុង១គីឡូ ហើយពេលដែលសម្បូរអាចធ្លាក់ថ្លៃបន្តិចបន្តួច។
ការបណ្តុះកូនល្ហុងត្រូវប្រើរយៈពេល១ខែឡើងទៅ ទើបអាចយកមកដាំបាន ហើយត្រូវធ្វើការថែទាំដោយបោច ស្មៅ ថែរក្សាគល់ និងស្រោចទឹកដាក់ជីប្រចាំ។ ជាទម្លាប់ទូទៅនៅតំបន់ខ្លះ គេដាំតាមវាលទំនាប់ដោយចាប់ផ្តើមដាំតាំងពីខែវិច្ឆិកា រហូតដល់ខែមេសា ទើបដើមល្ហុងទទួលបានផលផ្លែ ជាលើកដំបូងរហូតដល់ទឹកលិចចំការវិញ ឬបើទឹកទន្លេមិនឡើងមិនលិចទេ ក៏ដើមល្ហុងនៅតែផ្តល់ផលដដែល៕
ដោយ៖សេងស៊ីដារ៉ូ
![]() |

Post a Comment