ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ជាប្រភេទត្រីល្បីល្បាញ់ជាងគេ ប្រចាំខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
![]() |
| ត្រីប៉ាសេអ៊ី និង ត្រីប៉ាវ៉ា |
ម្ចាស់ដេប៉ូលក់ត្រីទន្លេស្ទឹងត្រែង
បានរៀបរាប់ប្រាប់ថា ត្រីទន្លេខេត្តស្ទឹងត្រែង មានត្រីប៉ាសេអ៊ី ដែលមានតម្លៃថ្លៃ
ហើយបច្ចុប្បន្ននេះ ក៏មានត្រីប៉ាវ៉ាមុខពីរ ក៏មានតម្លៃក្រោមត្រីប៉ាសេអ៊ី
បន្តិចបន្តួចប៉ុណ្ណោះ។ ហើយត្រីទាំងពីរប្រភេទនេះ រដូវកាលដែលសម្បូជាងគេ
គឺនៅក្នុងខែវិច្ឆិកា ដល់ ខែកុម្ភៈ។
និយាយពីតម្លៃ ត្រីប៉ាសេអ៊ី
ប្រភេទតូចៗ ថ្លៃជាង១០ម៉ឺនរៀល ក្នុងមួយគីឡូ និងប្រភេទត្រីធំ ថ្លៃក្នុងមួយគីឡូ ជាង
៤០ម៉ឺនរៀល។ ដោយឡែកចំពោះត្រីប៉ាវ៉ាមុខពីរវិញ មានតម្លៃក្នុង១គីឡូជាង១០ម៉ឺនរៀល។
ចំពោះត្រីប៉ាសេអ៊ី ដែលមានទម្ងន់មិនលើសពីរ២គីឡូក្រាមនោះទេ ប៉ុន្តែត្រីប៉ាវ៉ាមុខពីរ
អាចធំ និងមានទម្ងន់រហូតដល់៦គីឡូក្រាមឯណោះ។ ម្ចាស់ដេប៉ូ បានបញ្ជាក់ទៀតថា ក្នុង១ថ្ងៃអាចលក់បានតែ២
ឬ ៣ត្រីប៉ុណ្ណោះ ព្រោះជាត្រីប្រភេទដែលមានតម្លៃខ្ពស់ មានអ្នកទទួលទានតិច
ដែលមានលទ្ធភាពទិញត្រីនេះបាន៕


Post a Comment