សំណង់ស្នាដៃបុព្វបុរស បង្ហាញពីមរតវប្បធម៌ជាតិខ្មែរ និងប្រកាសឯករាជ្យលើភ្នំធម្មជាតិចំនួន៣ នៅទីក្រុងមហេន្ទ្របព៌ត
ដោយ៖ សេង
ស៊ីដារ៉ូ
![]() |
ប្រភពឯកសារ បានបង្ហាញ
ថា ប្រកាសប្រកាន់ជាលទ្ធិទេវរាជ និងជាស្តេចលើស្តេចទាំងអស់ ហើយរជ្ជកាលនោះ
បានកសាងសំណង់ប្រាសាទជាច្រើន ប្រាសាទរាជ គឺអាស្រមរោងចិន ដែលមានសិល្បៈចម្លាក់តាមដងផ្លូវទឹក
និមិត្តសញ្ញាលឹង្គព្រះឥសូរ ហូរហែរលំដាប់លំដោយ ក្នុងន័យឲ្យ
ទឹកពិសិដ្ឋស្រោចស្រពជូនមហាជនខ្មែរមានសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
នេះជាវិធីព្យាបាល និងជាប្រយោជន៍ដល់គ្រប់រូប គឺបំពាក់ជំនឿរបស់ព្រះរាជា មិនឲ្យអាណាប្រជានុរាស្ត្រ
មានជំនឿទុកចិត្តដោយមិនឲ្យងាករេ។ វិធីសាស្ត្រគ្រប់គ្រងដឹកនាំដោយ ភាគខាងដើមអង្គរ ត្រូវបានព្រះរាជាបន្តបន្ទាប់បន្តនិរន្តរភាព
និងសុខុដុមរមនារហូតល្បីឈ្មោះចក្រភពខ្មែរគួរចងចាំ។
ក្នុងនោះទឹកហូរពីភ្នំគូលែន
ត្រូវបានរាជាឥន្ទ្រវរ្ម័នទី១ បានឲ្យជីកបារាយណ៍ជាលើកដំបូង គឺបារាយណ៍ឥន្ទ្រកាដាក
រាជធានីហរិហរាល័យ ដែលមានប្រាសាទព្រះគោ ឧទ្ទិសគុណបំណាច់ព្រះញាតិវង្ស
ក្នុងន័យបង្កើតវប្បធម៌សន្តិភាព ជូនជាតិមាតុភូមិ។ មួយទៀតប្រាសាទបាគង មានន័យ ប្រាសាទភ្នំ
មុនគេដែលបំរើលទ្ធិទេវរាជ និង ប្រពៃណីគោរពលទ្ធិទេវរាជផង។
អ្នកស្រាវជ្រាវបរទេស
បានអះអាងថា ទីក្រុងហរិហរាល័យបុរី ទឹកន្លែងកំណើតអរិយអង្គរ កាលនោះស្តេចឥន្ទ្រវរ្ម័នទី១
៨៧៧-៨៨៩ ខួបឆ្នាំឯករាជ្យជាតិ ១១៣៧ ជ័យវរ្ម័នទី២ និងខួប៦៣ឆ្នាំ ៩ វិច្ឆិកា ២០១៦
នរោត្តមសីហនុ។
កន្លងមកភ្នំគូលែន ធ្លាប់ទទួលបានងារជា
“ឧទ្យានជាតិ” តាមរយៈព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩
ហើយបានក្លាយជាឧទ្យានជាតិទី២ បន្ទាប់ពីអង្គរដែលជាឧទ្យានជាតិទី១ ត្រូវបានការពារ
និងកំណត់ដោយព្រះរាជ្យក្រឹត្យ កាលពីឆ្នាំ១៩២៥។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ត្រូវបានបង្កើតឡើង
និងកំណត់ ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣
ដោយមានផ្ទៃដីសរុបចំនួន ៣៧៥០០ហិកតា ដែលមានវិសាលភាពគ្របដណ្តប់លើភ្នំចំនួនបី
គឺ ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន។ ភ្នំនីមួយៗ មិនត្រឹមតែមានតួនាទីសំខាន់
ក្នុងការជួយរក្សាលំនឹងបរិស្ថាន នៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិ
ដ៏សម្បូរបែប មានព្រៃឈើ ប្រភពទឹក និងជីវចម្រុះប៉ុណ្ណោះទេ
ប៉ុន្តែវាមានអត្ថន័យជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជា
ដោយសារសំណង់ប្រវត្តិសាស្ត្រ និងស្ថានីយ៍បុរាណជាច្រើនកន្លែង ដែលត្រូវបានរកឃើញនៅទីនោះ៕

Post a Comment