យានជំនិះដំរីអង្គរ ល្បីក្នុងការផ្តល់សេវាកម្មដឹកជញ្ជូន ដល់ភ្ញៀវជាតិ និងអន្តរជាតិ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
លោក គីរី អ្នកគ្រប់គ្រងក្រុមដំរីអង្គរ
ដែលជាក្រុមហ៊ុនអាជីវកម្ម ក្នុងស្រុក ដោយប្រើប្រាស់ដំរីញី ១៣ក្បាល និងដំរីឈ្មោល
០២ឈ្មោល ដើម្បីធ្វើយានជំនិះ។ លោក គីរី បានបន្តថា ការផ្តល់សេវាកម្ម ដឹកជញ្ជូនតាមរយៈដំរីនេះ
មានរយៈពេលយូរឆ្នាំមកហើយ ដោយបែងចែកជាពីរ ដំណាក់កាល គឺពេលព្រឹក និងពេលរសៀល ដោយប្រើរយៈពេល
២០នាទី ទៅ ២៥នាទី ដែលភ្ញៀវអាចជិះកំសាន្ត ក្នុងតំបន់អង្គរ រហូតដល់ប្រាសាទបាយ័ន។
![]() |
ថ្លៃសេវាកម្មដឹកជញ្ជូនកំសាន្តតាមដំរីនេះ ក្នុងមួយម្នាក់ថ្លៃ ២០$ ហើយការប្រើប្រាស់ដំរីញី បានតែ
៨ក្បាល ដោយប្រើពេលវេលាយូរបន្តិច នៅពេលដែលសម្រុកមកជិះដំរី។ លោក គីរី បន្តទៀតថា
ក្រុមហ៊ុន ក្រុមដំរីអង្គរ ចង់ពង្រីកនូវសេវាកម្មនេះដែរ តែត្រូវប្រើពេលវេលា ដើម្បីបង្កាត់ពូជដំរីឲ្យបានច្រើន
ព្រោះបច្ចុប្បន្ន ដំរីកាន់តែចាស់ និងគ្មានការបន្តពូជ។ ក្នុងមួយថ្ងៃៗ មានភ្ញៀវជិះកំសាន្តតាម
ដំរីប្រមាណជា ៥០នាក់ ហើយទំាងពេលព្រឹក និងល្ងាច ភាគច្រើនជាភ្ញៀវមកពីប៉ែកអឺរ៉ុប
ដែលចូលចិត្តជិះដំរីជាប្រចាំ៕


Post a Comment