រដ្ឋាភិបាល គួរតែពង្រីកសេវាទេសចរណ៍ឲ្យបានធំ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងបង្កើនចំណូលដល់ជាតិ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
សូមបញ្ជាក់ថា កន្លងមកសេវាទេសចរណ៍ បាបង្កើនចំណូលដល់ជាតិជិត ២០០លានដុល្លារ ក្នុង១ឆ្នាំ។
សេវាទេសចរណ៍ បានបង្កើនចំណូលជិត២០០លានដុល្លារ ក្នុងមួយឆ្នាំៗ នៅពេលដែលប្រទេសជាតិ មានវិបត្តិសេដ្ឋកិច្ចម្តងៗ។ ហើយសេវាទេសចរណ៍នេះ បានជំរុញសកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុង និងសកម្មភាពនៃសហគ្រាសធុនតូច និងធនមធ្យម ដើម្បីប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ។
ម្យ៉ាងទៀតចលនាទេសចរណ៍ក្នុងស្រុក បានជួយលើកកម្ពស់ការអប់រំ បង្កើនការយល់ដឹងមនសិកាស្រលាញ់ជាតិមាតុភូមិ និងការផ្សារភ្ជាប់រវាងទីក្រុង ទីប្រជុំជន ទីជនបទ និងរមណីដ្ឋានទេចរណ៍ ព្រមទាំងការលើកកម្ពស់ផ្នែកសុខភាពផងដែរ។
ដូច្នេះដើម្បីឲ្យដំណើរទេសចរណ៍ក្នុងស្រុក កាន់តែដើរទួនាទីសំខាន់ក្នុងវិស័យទេសចរណ៍ បង្កើនប្រាក់ចំណូលពីទេសចរណ៍ជាតិ ដល់បងប្អូនប្រជាជនរស់នៅតាមទីជនបទ និងជួយលើកស្ទួយផ្នែកសេដ្ឋកិច្ច តាមរយៈដំណើរទេសចរណ៍ជាតិ ទៅក្រៅប្រទេស និងគួរត្រូវដាក់ចេញនូវការលក់កញ្ចប់ទស្សនកិច្ចក្នុងស្រុក ការរៀបចំព្រឹត្តិការណ៍ក្នុងស្រុក ឲ្យបានច្រើនទៅតាមតំបន់គោលដៅទាក់ទាញនានា នៅក្នុងប្រទេស ដូចជា បុណ្យសមុទ្រ បុណ្យទន្លេ បុណ្យដំរី បុណ្យជនជាតិ និងព្រឹត្តិការណ៍កម្សាន្តសប្បាយច្រើនប្លែកៗ ជារៀងរាល់ឆ្នាំ (ការប្រគុំតន្ត្រីតាមខេត្ត ស្រុក ឃុំ និងភូមិ) បង្កើតកម្មវិធីសង្គម ទទួលស្ម័គ្រចិត្តទាំងជាតិ និងអន្តរជាតិ រៀបចំរមណីយដ្ឋានសម្រាប់សម្រាកកំសាន្ត ឲ្យបានច្រើន រៀបចំយុទ្ធនាការផ្សេងៗក្នុងការលើកសោភ័ណភាព ខេត្ត ស្រុក ឃុំ ដូចជា ប្រតិបត្តិការជាតិ ដាំដើមឈើ សំអាតទីក្រុង និងជនបទ សំអាតឆ្នេរ និងការបោះជំរុំ ជាដើម។
ពិសេសត្រូវបង្កើនកម្មវិធី ការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ ច្បាប់ចរាចរណ៍ ទេសចរណ៍ ទេសចរណ៍បៃតង។ ត្រូវរៀបចំនូវឯកសារទេសចរណ៍ ជាខេមរភាសា ដូចជា ចម្រៀង សៀវភៅ បណ្ណផ្នត់ ទស្សនាវដ្តី។ល។ ត្រូវសហការជាមួយបណ្តាញសារព័ត៌មានក្នុងស្រុក រៀបចំផលិតកម្មវិធីអប់រំសាធារណៈផ្សេងៗលើវិស័យទេសចរណ៍ ការចូលរួមការពារបិរស្ថាន និងធម្មជាតិ ការចូលរួមការពារប្រពៃណីជាតិ និងជំរុញការអនុវត្តច្បាប់នានា៕

Post a Comment