លោក សារឿន បានបលើងឡើងថា ការចិញ្ចឹមទាយកសាច់ ចំណេញជាង ការចិញ្ចឹមទាយកពងលក់
ខេត្តកំពង់ចាមៈ
ដោយ៖ ឌឹម កឹមហាក់
មុខរបរចិញ្ចឹមទាយកសាច់ និងការចិញ្ចឹមទាយកពងលក់ មានភាពខុសគ្នា ព្រោះការចិញ្ចឹមទាយកសាច់ អាចទទួលចំណូលខ្ពស់ជាង ការចិញ្ចឹមទាយកពងលក់ បើខាតវិញគឺ បណ្តាលមកពីទាស្លាប់ ដោយជំងឺផ្សេងៗ តែប៉ុណ្ណោះ ។
លោក សារឿន បានបលើងឡើងថា កត្តាដែលការចិញ្ចឹមទាយកពង ខាតបង់ច្រើន គឺមកពីការចិញ្ចឹមទានៅពេលទីផ្សារសំបូរពងទា ហើយទីផ្សារក៏វៃតម្លៃឲ្យថោក មិនចំណេញនោះទេ។ ម្យ៉ាងទៀតតំលៃហាងឆេងពងទា ប្រចាំថ្ងៃមិនទៀងទាត់នោះឡើយ។ ដោយឡែនាបច្ចុប្បននេះ លោក សារឿន ចិញ្ចឹមទាកូន លុះត្រាតែមានអាយុពី៣ទៅ៤ខែ ទើបអាចលក់ក្នុង ១ក្បាល១០០០០រៀល ឬ អាចលក់បានដល់ថ្លៃ២០០០០រៀល ក៏មានដែរ ព្រោះនៅលើទីផ្សារ តម្រូវការច្រើន និងតាមហាងនានា មានគេកម្ម៉ងធ្វើម្ហូប និងជាទាខ្វៃ។ល។
ចំពោះតម្លៃពងទា ក្នុងទីផ្សារពុំទៀងទាត់អាស្រ័យនៅលើហាងឆេងមាត់ របស់ឈ្មួញតែប៉ុណ្ណោះ។ កសិដ្ឋានចិញ្ចឹមទារបស់លោក សារឿន មានទាទាំងតូចទាំងធំ ជិត១០០០ក្បាល ដោយឲ្យចំណីម្តងៗអស់ប្រហែល២០ម៉ឺនរៀលក្នុង១ថ្ងៃៗ។
ការចិញ្ចឹមទាយកពង និងការចិញ្ចឹមទាយកសាច់ លក់មានភាពខុសគ្នា ហើយកត្តាដែលចិញ្ចឹមទាយកពង លក់ខាត់ ច្រើន ក៏ដោយសារចំណាយទៅលើចំណីទាអស់ច្រើ ដើម្បីជំរុញឲ្យវាទទួលបានពងមកច្រើន ហើយនៅគ្រាដែលទីផ្សារសម្បូរច្រើន ពងទាចុះថោកអាចលក់ខាតដើមទាំងស្រុង។ ផ្ទុយស្រឡះពីការចិញ្ចឹមទាយកសាច់ ពេលណាបានថ្លៃខ្ពស់ បានលក់ បើទោះជាការចិញ្ចឹមទារយៈពេលយូរក៏ដោយ ក៏ហាងឆេងទីផ្សារនៅមានកម្រិតដែរ។ លោក សារឿន បន្ថែមថា កសិដ្ឋានចិញ្ចឹមទារបស់គាត់ លក់ចេញ១ថ្ងៃប្រមាណ៨០% ដោយមានទីផ្សារមកទិញដល់ផ្ទះតែម្តង៕

Post a Comment