លោក វឿន ជាម្ចាស់ក្រុមហ៊ុន Tech Water បាននាំចូលនូវម៉ាស៊ីន ផលិតទឹកបរិសុទ្ធខ្នាតតូច និងខ្នាតធំ ពីប្រទេសថៃ
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
លោក វឿន ជាអ្នកនាំចូលម៉ាស៊ីផលិតទឹកបរិសុទ្ធខ្នាតតូច និងខ្នាត ធំ បានធ្វើការចាយលក់លើបណ្តាទីផ្សារ អស់រយៈពេល ០៣ខែមកហើយ។
លោកវឿន បានបញ្ជាក់ថា ក្រុមហ៊ុនលោក ឈ្មោះថា Tech Water បាននាំចូលនូវម៉ាស៊ីន ផលិតទឹកបរិសុទ្ធ ពីប្រទេសថៃ យកមកតម្លើ នៅកម្ពុជា។ ហើយម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ មានប្រភេទខ្នាត ២៥០លីត្រ ១០០០លីត្រ និង៣គូប តែក្នុងស្រុកកម្រយកមកធ្វើ អាជីវកម្មខ្នាតធំណាស់ ដោយសារវាមានតម្លៃ ១៦០០០ដុល្លារ ក្នុងនោះប្រភេទខ្នាតតូចបំផុត ១០០០លីត្រ ថ្លៃ ៦៥០០ដុល្លារ ចំពោះអ្នកមានដើមទុនតិច អាចបើកអាជីវកម្មខ្នាតតូចនេះបាន។
ក្នុងដំណើរការអាជីវកម្មផលិតទឹកបរិសុទ្ធនេះ ចំណេញតិចបំផុតឧទាហរណ៍ ក្នុងការប្រើប្រាស់ដើមទុនប្រមាណ ១៥០០០ដុល្លារ ត្រូវការកម្លាំងពលកម្មច្រើន និងការងារក៏ធ្ងន់ច្រើនដែល ក្នុងការលើកដាក់ បើការរកស៊ីនេះ ដើម្បីឲ្យចំនេញគឺការស្តុកទុកចំពេលវេលាល្អ ក្នុងថ្ងៃបុណ្យទានតែប៉ុណ្ណោះ ដែលអាចបញ្ចេញលក់បានច្រើន ទើបចំណេញ។ ម្យ៉ាងទៀត លើកការផលិតទឹកបរិសុទ្ធនេះ គឺការផលិតលក់ចេញ មានភាពការខុសគ្នា ដោយពិនិត្យទៅលើសំបកវេចខ្ចប់មានដបជ័រទន់ លក់ក្នុងមួយ ដប៥០០រៀល ចំណែកទឹកបរិសុទ្ធខ្លះ ដែលបានលម្អដបវេចខ្ចប់បានល្អជ័ររឹង គេអាចលក់បានក្នុងមួយដប ១០០០រៀល គឺមានភាពខុសគ្នាស្រឡះ ដោយសារលើការកែកម្អ សោភ័ណ្ឌភាពដប ជាការទាក់ទាញអ្នកទទួលទាន ក៏ប៉ុន្តែបើពិនិត្យទៅលើគុណភាពទឹកបរិសុទ្ធល្អដូចគ្នា៕

Post a Comment