ប្រវត្តិសាស្ត្រ៖ អំពីរូបសត្វហង្ស ក្នុងព្រះសាសនា និងពាក់ព័ន្ធនៃការបង្កើតលោក នៃធម៌ទាំងបួនមាន៖ មេត្តា ករុណា មុទិតា និងឧបេក្ខា
ភ្នំពេញៈ
ដោយ៖សេង ស៊ីដារ៉ូ
ហង្ស ជាសត្វមានរូបរាង្គស្រស់ស្អាត សម្បុរពណ៌ស ហើយគេតែងនិយាយតៗគ្នាថា ហង្សគឺជាស្តេចបក្សី។ រូបសត្វហង្ស គេឃើញមាននៅតាមផ្ទាំងគំនូរ ឬចម្លាក់ ឬតាមការផ្សពផ្សាយពាណិជ្ជកម្ម និងក្នុងរឿងព្រេងនិទាន តែប៉ុណ្ណោះ។
ផ្អែកតាមទេវកថា ក្នុងព្រហ្មញ្ញសាសនា ហង្សគឺជាយានជំនិះរបស់ព្រហ្ម ដែលព្រះព្រហ្ម មានតួនាទីជាអ្នកបង្កើតលោកកិយយើងនេះ។
ហង្សអាចហោះហើរ លើអាកាស និងជាការទូត ដែលទស្សនៈខ្មែរយើងតែងយល់ឃើញថា ឋានព្រះឥន្ទ្រ និងឋានព្រះព្រហ្ម ជាឋានសួគ៌ ឬជាឋានលើដ៏ខ្ពង់ខ្ពស់ មានអំណាចដ៏លើសលប់ ក្នុងការជួយសត្វលោក នាឋានកណ្តាលនេះ ឲ្យបានឆ្លងផុតទុក្ខភ័យទាំងពួង។ យ៉ាងនេះហើយ ហង្ស គឺជាសត្វដែលមានទំនាក់ទំណង រវាងឋានសួគ៌ និងឋានកណ្តាល ប្រកបដោយប្រសិទ្ធភាព។
ចំពោះទស្សនៈ ព្រះពុទ្ធសាសនា ក៏មានការលើកពីសត្វហង្ស ថា ជាសត្វដ៏ប្រសើរ ព្រោះបើតាមឯកសារ របស់ព្រះមហាសានសម្ផស្ស ព្រឹទ្ធបុរសមហាវិទ្យាល័យ បាលីសំស្ត្រឹត នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានឲ្យដឹងថា ក្នុងកំណើតជាព្រះពោធិសត្វ ព្រះសម្មាសម្ពុទ្ធយើង ព្រះ អង្គយោនកំណើតជាសត្វហង្សចំនួន ៥ដង ។
តាមរយៈពុទ្ធប្រវត្តិ ក៏ដូចជាសិល្បៈ បដិមារបស់ព្រះពុទ្ធ តែងតែមានការពាក់ព័ន្ធជាមួយវត្តមានព្រះឥន្ទ្រ និងព្រះព្រហ្ម ដែលធ្វើឲ្យបុព្វបុរស ឬដូនតាខ្មែរយើងមានការស្រុះស្រួល ព្រមព្រៀងដ៏សុខសាន្ត រវាងសាសនាធំ ទាំងពីរ គឺព្រហ្មញ្ញសាសនា និងពុទ្ធសាសនា បានវេញជាធ្លុងបញ្ចូលគ្នាយ៉ាងល្អប្រសើរ។
ចំណុចរួមមួយទៀត ដែលបានបន្សល់ទុក ជាមរតក៌វប្បធម៌ ដល់បច្ចុប្បន្ននេះ គឺដងទង់មួយុគូ នៅខាងមុខព្រះវិហារនៃព្រះពុទ្ធសាសនា គ្រប់វត្ត អារាមទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ គេឃើញមានរូបហង្សទំនៅលើកំពូលដងទង់ និងមានបាំងដោយឆ័ត្ររួតផង។ ជាពិសេស គឺហង្សទាំងពីរនោះ បានពាំទង់ក្រពើ ដែលគេយកទៅចងនៅពេលមានបុណ្យទានក្នុងវត្តម្តងៗ។
ហើយគេមានជំនឿថា ហង្សពាំនាំព្រលឹងក្រពើហោះហើរ ទៅកាន់ឋានព្រះព្រហ្ម ឬឋានព្រះឥន្ទ្រ ជាឋានដ៏ខ្ពង់ខ្ពស់គាប់ប្រសើរ។
នៅសម័យនោះ មានរឿងដំណាលថា សត្វក្រពើញីឈ្មោះមានគុណ ក្នុងការជួយចម្លងព្រះសម្មាសម្ពុទ្ធ និមន្តទៅបិណ្ឌបាត្រ។ ក្រពើបានសុំព្រះអង្គបួស តែខ្លួនជាសត្វយ៉ាងនេះ ព្រះពុទ្ធអង្គទ្រង់ មិនអនុញ្ញាត ឲ្យបួសបានទេ។ ក្រពើនោះ បានសំណូមពរដល់ព្រះអង្គថា បើខ្លួនស្លាប់ ទៅសូមឲ្យពន្លាត់ស្បែក ចងជាទង់ក្រពើ យ៉ាងនេះហើយ នៅពេលមានបុណ្យទានម្តងៗ ទើបគេចងទងក្រពើ ដើម្បីជាសិរីមង្គលដ៏ប្រសើរ។
ឥទ្ធិពលនៃការនិយមហង្ស ក៏ដូចជាឥទ្ធិពល នៃការគោរពព្រះព្រហ្មដែរ។ ព្រោះសត្វហង្ស ជាភ្នាក់ងារទំនាក់ទំនងពត៌មាន ដ៏សំងាត់ពីមនុស្ស ទៅព្រះព្រហ្ម ឬពីឋានព្រះព្រហ្ម មកមនុស្ស គឺពីឋានកណ្តាល ទៅឋានសួគ៌ និង ពីឋានសួគ៌មកឋានកណ្តាលវិញ។ មានន័យថា ជាទំនាក់ទំនងនៃការជួយរំដោះកម្មពៀររបស់មនុស្ស សត្វ ដើម្បីហោះហើរឆ្លងផុតពីវាលវដ្តសង្សារ ដែលពោរពេញទុក្ខលំបាក ឆ្ពោះទៅឋានបរមសុខ ឬសុគតិភព។
មានភាស្តុតាងបង្ហាញមួយទៀតថា ដែលជាខ្លឹមសារចំបង ឬជាគុណធម៌ និងជាមូលមូលដ្ឋានរបស់ព្រះព្រហ្ម ដែលសង្គមខ្មែរ ចាត់ទុកជាធម៌ដ៏ កំពូល ក្នុងការបង្កើតលោកយើងនេះ។ ធម៌ទាំងបួនមាន៖ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ធម៌ទាំងនេះ បុរាណាចារ្យ បានបង្ហាញថា មាននៅក្នុងទឹកចិត្តមាតាបិតាទៅលើបុត្រប្រុស ស្រី។ ជាក់ស្តែងប្រាសាទបាយន្ត ដែលជាស្នាព្រះហស្ត ដ៏ល្បាញរបស់ព្រះបាទជ័យវរ្ម័នទី៧ គស១១៨១ ដល់គស ១២១៨ នៃសម័យអង្គរ ក៏បានរំលេច ព្រះភ័ក្រ្តទាំង៤ របស់ព្រះព្រហ្ម ដែលជានិមិត្ររូប នៃព្រហ្មវិហារធម៌ ជាធម៌បង្កើតមនុស្ស ទុក ដូចជាមាតាបិតាបង្កើត ថែរក្សាបុត្រដូច្នោះដែរ។ គឺព្រហ្មវិហារធម៌នេះហើយ ដែលជាភពថ្មីដ៏សុខសាន្ត និងរីកចំរើនលូតលាស់នៃមនុស្សប្រកបដោយវឌ្ឍនភាពក្នុងសង្គមពិតប្រាកដ។
ដោយសារព្រះព្រហ្ម មានធម៌ដ៏ប្រសើរ ក្នុងការបណ្តុះនិស្ស័យជាតិកំណើត តាមរយៈព្រហ្មវិហារធម៌យ៉ាងនេះ ទើបឥទ្ធិពលនៃហង្ស ដែល ជាយានជំនិះរបស់ព្រះអង្គ ក៏មានឥទ្ធិពលនៃការទាក់ទងយ៉ាងសាមញ្ញ ដ៏ ពេញនិយមក្នុងការជួយរំដោះទុក្ខកម្ម ពីមនុស្សលោក ឲ្យបានទៅកើតនាឋានមរមសុខ។
ជាក់ស្តែងក្នុងការដង្ហែរព្រះបរមសព ព្រះមហាវីរក្សត្រនរោត្តម សីហនុ ពីអកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាន់ព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ កន្លងមកនេះ គេឃើញមានទី នាំងនៃរូបសត្វបីបែប គឺ សត្វសឹង្ហ សង្វហង្ស សត្វនាគក្បាល៣។
ព្រះទីនាំងរូបសឹង្ហ ហែនាំមុខព្រះទីនាំងសត្វហង្ស នៅកណ្តាល និងព្រះទីនាំងសត្វនាគក្បាល៣ នៅខាងក្រោយបន្ទាប់។ ឬគេនិយាយបានថា ព្រះទីនាំងសត្វហង្ស បានអមដំណើរពីមុខ និងពីក្រោយ ព្រះទីនាំងសឹង្ហ និងព្រះទីនាំងនាគ។ ម្យ៉ាងទៀតមានន័យសង្ខេបថា ព្រះទីនាំងសឹង្ហតំណាងនូវអំណាច ឬឬទ្ធានុភាព ឯព្រះទីនាំងរូបនាគក្បាល៣ ជាជំនិះ របស់ព្រះភិរុណ ជាវត្ថុសិក្តិសិទ្ធិ ក្នុងការកសាងនូវវឌ្ឍនភាព និងភាពរុងរឿងក្នុងសង្គម។
ដោយឡែកចំពោះព្រះទីនាំងរូបហង្សវិញនោះ មានតម្កល់ព្រះបរមសព ព្រះមហាវីរក្សត្រដ៏អធិកអធម រុងរឿងយ៉ាងក្រែលែង។ នេះជាឧត្តមគតិ ដែលបន្តជាប្រពៃណី តាំងពីបុរាណកាល នៃបុព្វបុរសយើង ក្នុងការ និយមហង្ស ដូចបានរៀបរាប់ ខាងលើរួចមកហើយ។
ប៉ុន្តែសំរាប់ការបង្ហាញបន្ថែមនាពេលថ្មីៗនេះថា គឺព្រះទីនាំងរាជហង្សតំណាងឲ្យហង្ស ដូចជាហង្សនៅដងទង់ ខាងមុខព្រះវិហារ គ្រប់វត្តអារាមអញ្ចឹងដែរ ដើម្បីឲ្យ ហង្សដ៏សក្តិសិទ្ធិ នៃជំនិះព្រះព្រហ្ម បានក្លាយទៅជាជំនិះនៃព្រះវិញ្ញាណក្ខន្ត ឬដួងព្រលឹងដ៏ថ្លៃថ្លា នៃព្រះមហាវិរក្សត្រ ក្នុងការឆ្លងផុតពីវាលវដ្តសង្សារ យាងឆ្ពោះទៅកាន់ទីឋានបរមសុខ ឬជាសុគតិភព៕

Post a Comment