ផ្ទះកិងខ្មែរបុរាណ ស្ទើតែបាប់បង់ទាំងស្រុង ភាគីច្រើនគឺមានតែរូបភាព
ខេត្តបាត់ដំបងៈ
ដោយ៖ សេង ស៊ីដារ៉ូ
រចនាបទផ្ទះបុរាណខ្មែរយើង រហូតមកល់បច្ចុប្បន្ននេះ បានបាត់បង់ស្ទើតែទាំងអស់ទៅហើយ ព្រោះដោយសារនៅសម័យ កាលនីមួយៗបានវិវត្តន៍ទៅមុខជាលំដាប់ ដោយខ្មែរយើងនិយមម៉ូត ឬហៅបានថា រចនាបទបែបទំនើបនាសម័យកាលថ្មី ដោយពុំបានគិតនិងថែរក្សា ដល់ផ្ទះខ្មែរបុរាណទាំងនោះឡើយ។
តាមការសង្កេត និងប្រភេទឈ្មោះផ្សេងៗ នៃផ្ទះខ្មែរបុរាណ ភាគច្រើនគេតែងតែកំណត់ដោយដំបូល។
រីឯផ្ទះកិង គេសម្គាល់ថា មានដំបូលពីរថ្នាក់ ត្រួតលើគ្នា ហើយមានហប់ពីរនៅខាងមុខ និងក្រោយសសរកណ្តាលមានពីរជួរ ដំបូលលើទ្រដោយជើងគក។
ដំបូលថ្នាក់ក្រោម អាចបង្កើតបានជារបៀង បើគេបាំងជញ្ជាំងមក នៅត្រឹម ជួរទី២,៣។ រនាបនៅត្រង់របៀងនេះ គេអាចបញ្ចុះឲ្យទាប ជារនាបផ្ទះធំបន្តិច តាមចំណូលចិត្ត។ ជួនកាលគេ ធ្វើទ្វារធំដល់ទៅ៤ទិស នៅតាមទិសផ្សេងៗ រីឯជណ្តើដាក់នៅត្រង់ទ្វារណាមួយមិនថា ទទឹង ឬបណ្តោយផ្ទះនោះឡើយ គឺដាក់ទៅតាមតំរូវការ។
ឧទាហរណ៍ ជណ្តើរដាក់នៅកណ្តាលផ្ទះ ជាធម្មតា ប៉ុន្តែក្នុងពេលមានរៀបមង្គលការកូន គេប្តូរទីតាំងជណ្តើរទៅទិសខាងណាមួយ ដែលមិនឆ្ងាយ ពីពិធីនោះទេ។
គេនិយាយថា ពីមុនមកផ្ទះកិង ច្រើនតែជាផ្ទះអ្នកមានបណ្តាសក្តិ ឬក៏កុដិរបស់ចៅអធិការវត្តជាដើម។
គេគូប្លង់ផ្ទះនោះ តាមបច្ចេកទេសស្ថាបត្យកម្ម ប៉ុន្តែបើពិនិត្យគំនូរ បុរាណ នៅតាមវត្តឃើញថា ប្រហែលអាចជាផ្ទះអ្នកទ្រើស ឬអ្នកមានទ្រព្យណាម្នាក់មែន ដោយឡែកថា ផ្ទះអ្នកសាមញ្ញធម្មតានោះ គឺជញ្ជាំងនិងដំបូលធ្វើអំពីស្លឹក៕

Post a Comment