ប្រជាកសិករថា ដាំជីរចំរុះនេះ គឺឆាប់បានផល ចំណេញពេលវេលា និងថវិកា
ខេត្តកណ្តាលៈ
ដោយ៖ កញ្ញា ទេព សុវ៉ាត
ប្រជាកសិករក្នុងស្រុកកៀនស្វាយ ភាគច្រើនដាំជីរគ្រប់ប្រភេទ ដែលប្រើរយៈពេលខ្លី ហើយឆាប់បានផលលក់ទៅលើទីផ្សារ។
លោក គង់ រស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ពីដើមរូបលោក ជាអ្នកដាំបន្លែខាត់ណា តែមកដល់ពេលឥឡូវនេះ រូបគាត់បែរជាមកដាំជីរចំរុះទៅវិញ ព្រោះដោយសារការដាំជីរនេះ វាងាយស្រួលលក់នៅលើទីផ្សារ។ លោកគង់ បានបន្តថា បន្ទាប់ពីឈប់ដាំខាត់ណាមក រូបគាត់ដាំជីរសាំងកាហ៊ុំ (ជីពងទាកូន) ហើយមានការលូតលាស់ល្អ ទើបរូបលោកសម្រេចចិត្តដាំជីរនេះរៀងរហូតមក។ ដែលមានផ្ទៃដី ៣0ម x ២0ម ត្រូវការប្រើប្រាស់ជី៣00Kg ហើយការប្រមូលផលមកវិញលើកទី១ ២00Kg និងលើកទី២ ១00kg។ ជីរប្រភេទនេះ មានអាយុកាល២ឆ្នាំ ហើយការដាក់ជីដើម្បីឲ្យ ជីរចំរុះនេះមានការលូតលាស់ល្អ គឺត្រូវដាក់៤ដងក្នុង១ខែ ដើម្បី ឲ្យដើមវាលូតលាស់បានឆាប់រហ័ស បើមិនដូច្នោះទេ ដើមវាមិនអាចលូតលាស់ល្អនោះឡើយ។
ជីរចំរុះនេះ អាចដាំបាននៅលើដីទួល ឬដីទំនាបបានផលប្រហាក់ប្រហែលគ្នា ដោយការស្ទូងដាំលើដី ដែលលើករងភ្ជួរាស់ហើយ ត្រូវផ្អាប់ដីរយៈពេល១០ថ្ងៃទើបចាប់ផ្តើមស្ទូង។ ធម្មតាជី សាំងកាហ៊ុំ (ជីរពងទាកូន) នេះយើងដាំតែក្នុងរយៈពេលជាង១ខែប៉ុណ្ណោះ យើងអាចច្រូតកាត់ ប្រមូលផលបាន។
ជីរចំរុះនេះ ប្រើប្រាស់ទឹកច្រើន និងជីក៏ច្រើនដែរ ដូចជាជីអង្កាម ជាដើម តែភាគតិចបំផុត ដែលប្រជាកសិករយើងនិយមដាំជីនេះ ព្រោះដោយសារតែជីនេះប្រើប្រាស់ជីច្រើន និងថ្នាំការពារសត្វល្អិតផងដែរ។ ក្នុងការដាំជីរចំរុះនេះ បានធ្វើឲ្យជីវភាពគ្រួសារ លោកគង់ មានការប្រែប្រួលច្រើន ក៏ដោយសារការដាំជីរនេះចំណេញពេលវេលា និងថវិកាចំណាយតិចនឹងទទួលបានផលឆាប់រហ័ស៕

Post a Comment