រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រជុំត្រួតពិនិត្យ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងសហការជាមួយដៃគូ ស្ថាប័នពាក់ព័ន្ធ ជម្រុញវិស័យនេះ ឲ្យបាន៩០% នៅឆ្នាំ២០២៣
ខេត្តកំពង់ស្ពឺៈ
ដោយ៖ ហុង ចំណាប់
ហើយប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៤នៃស្រុកបសេដ្ឋ គឺឃុំបសេដ្ឋ ឃុំពោធិម្រាល ឃុំនិទាន និងឃុំទួលអំពិល មានបង្គន់អនាម័យប្រើប្រាស់ គ្រប់ខ្នងផ្ទះ។ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយដៃគូ ស្ថាប័នពាក់ព័ន្ធ នឹងបានជម្រុញវិស័យទាំងពីរនេះឲ្យបាន៩០% នៅឆ្នាំ២០២៣ ហើយឈានទៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ នៅឆ្នាំ២០២៥ ដើម្បីធ្វើឲ្យប្រជាជននៅជនបទ ទទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងពីប្រសាសន៍ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា បានប្រកាសបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ បន្តទៀត សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦។ អត្រាភាពក្រីក្រ បានធ្លាក់ចុះពី ៣៩,៥% ក្នុងឆ្នាំ២០០០ មករង្វង់ ១៤% ឆ្នាំ២០១៤។ រាជរដ្ឋាភិបាលបាន ជម្រុញវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្នុងរយៈពេល៦ឆ្នាំ ចុងក្រោយនេះ អត្រារីកចម្រើនផ្នែកអនាម័យមានការកើនឡើងពី ២៣% នៅឆ្នាំ២០០៨ ដល់ ៥២,៩% នៅឆ្នាំ២០១៥។ ដោយឡែកការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ប្រជាពលរដ្ឋ ៥២% ទទួលបានការផ្គត់ផ្គង់ទឹកដែលមានការកែលម្អ គឺលើសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលបានកំណត់ត្រឹមតែ៥០% នៅឆ្នាំ២០១៥ ដូចគ្នា។
លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការ UNIFEF ប្រចាំកម្ពុជា និងលោកប្រធានផ្នែកទឹកស្អាត និងអនាម័យអង្គការ UNICEF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំខេត្តកំពង់ស្ពឺ ដែលបានខិតខំអនុវត្តន៍ផែនការសកម្មភាពរបស់ខ្លួន ធ្វើឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ មានសន្ទុះកើនឡើង ជាពិសេសនៅក្នុងស្រុកបសេដ្ឋ ធ្វើឲ្យអត្រានៃអ្នកមានបង្គន់អនាម័យប្រើប្រាស់កើនឡើង រហូតដល់ ៨២% ។
លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានលើកឡើងអំពីរអត្រាគ្របដណ្តប់ផ្នែកអនាម័យ នៅទូទាំងខេត្តកំពង់ស្ពឺ ឆ្នាំ២០១៨ ក្នុងនោះមានស្រុកបសេដ្ឋ ៨២% ក្រុងច្បារមន ៨២% ស្រុកគងពិសី ៦២% ស្រុកឱរ៉ាល់ ៣៧% ស្រុកឧដុង្គ ៦១% ស្រុកភ្នំស្រួច ៤៣% ស្រុកសំរោងទង ៦៣% និងស្រុកថ្ពង ៤៨% ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍនទជនបទ បានសម្តែងការអបអរសាទរ ចំពោះលទ្ធផលនៃការអនុវត្តផែនការសកម្មភាព លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ សម្រាប់ខេត្តកំពង់ស្ពឺ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ស្រុកបសេដ្ឋ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ៨ នៃខេត្តកំពង់ស្ពឺ ដែលមានអត្រាគ្របដណ្តប់ផ្នែកអនាម័យខ្ពស់ជាងគេ ហើយសង្ឃឹមថា បំណាច់ឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅក្នុង ស្រុកបសេដ្ឋទាំងមូល មានបង្គន់ប្រើប្រាស់គ្រប់ខ្នងផ្ទះ និងក្លាយជាស្រុកទីបី ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល៕
Post a Comment