រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ថានភាពផ្លូវខូចខាត ដោយជំនន់ទឹកភ្លៀង នៅស្រុកជ័យសែន
ខេត្តព្រះវិហារៈ
ដោយ៖ ឌឹម គឹមហាក់
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាល ខេត្តព្រះវិហារ និងមន្រ្ដីបច្ចេកទេសជាច្រើនរូបទៀត បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលក្រួសក្រហម ១ខ្សែ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។
លោក អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បង្កឲ្យមានទឹកជំនន់លិចដំណាំស្រូវ និងដំណាំផ្សេងៗក្នុងភូមិ ឃុំ ស្រុក មួយចំនួននៃខេត្តព្រះវិហារបានបណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន រួមមានផ្លូវ ស្ពាន និងសំណង់សិល្បកាផ្សេងៗទៀត ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល។
លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានសម្ដែងនូវការរីករាយ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចធ្វើការជួសជុលផ្លូវមួយខ្សែនេះ ឡើងវិញ ដើម្បីឲ្យពួកគាត់អាចបន្តធ្វើដំណើរឆ្លងកាត់តំបន់នេះបានងាយស្រួល។
លោក សេង សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានឲ្យដឹងថា ដោយសារតែជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ទើបឲ្យបណ្ដាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន សំណង់សិល្បកាមួយចំនួន នៅក្នុងស្រុកនានា នៃខេត្តព្រះវិហារ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលរងការលិចលង់ និងខូចជាច្រើនខ្សែ។ ជាក់ស្ដែងផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ៣៤គីឡូម៉ែត្រ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិស្អាង ឃុំស្អាង ទៅដល់ភូមិស្រែវាល ឃុំធ្មារ ក្នុងភូមិសាស្រ្ដស្រុកជ័យសែន ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានទឹកហូរកាត់ផ្ដាច់ និងខូចតាមជើងទេរអស់ប្រវែងជាង ៣គីឡូម៉ែត្រ និងហូរកាត់ផ្ដាច់តួរផ្លូវ មិនអាចធ្វើចរាចរណ៍បា ប្រវែងជាង ៦គីឡូម៉ែត្រ។
ដោយឡែកផ្លូវ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលរងផលប៉ះពាល់នៅតាមបណ្ដាខេត្តមួយចំនួនទៀត ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាត់បញ្ជូនក្រុមការងារបច្ចេកទេសចុះធ្វើការសិក្សា ស្រង់ទិន្នន័យពីទំហំនៃការខូចខាត និងដើម្បីងាយស្រួលដល់ការលើកគម្រោងជួសជុល និងកែលម្អឡើងវិញផងដែរ។ ទាក់ទិនទៅនឹងផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ៣៤គីឡូម៉ែត្រ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិស្អាង ឃុំស្អាង ទៅដល់ភូមិស្រែវាល ឃុំធ្មារ ក្នុងភូមិសាស្រ្ដស្រុកជ័យសែន ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើការជួសជុលឡើងវិញ ដោយដាក់បញ្ចូលទៅក្នុងគម្រោងសង្គ្រោះបន្ទាន់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងធ្វើការជួសជុលនៅពេលឆាប់ៗខាងមុខនេះ៕

Post a Comment