ក្រសួងអភិវឌ្ឍន៍ជនបទ បានសហប្រតិបត្តិជាមួយអង្គការដៃគូរ ប្រារព្ធទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី២៤ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពស្មើគ្នា
ខេត្តព្រះវិហារៈ
ដោយ៖ ហុង ចំណាប់
ក្រសួងអភិវឌ្ឍន៍ជនបទ បានសហប្រតិបត្តិជាមួយអង្គការដៃគូរ តែងតែប្រារព្ធទិវាអន្តរជាតិ នៃជនជាតិដើមភាគតិចពិភពលោក ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីការលើកកម្ពស់សិទ្ធិសេរីភាព របស់ជនជាតិដើមភាគតិច នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នៅបរិវេណមណ្ឌលកីឡាខេត្តព្រះវិហារ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណអធិបតីប្រារព្ធទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី២៤។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ បានចូលរួមមតិស្វាគមន៍ជាមួយបងប្អួនជនជាតិដើរភាគតិចរួចមក លោក យឹម ជុង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍ថា ជនជាតិដើមភាគតិច នៅលើពិភពលោកមាន ៣៧០ លាននាក់រស់នៅ ៩០ប្រទេស។ ផ្ដើមចេញពីមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ១៩៩៣ បានប្រកាសជាផ្លូវការសម្រេចឲ្យមានទិវាអន្ដរជាតិ ជនជាតិដើមភាគតិចពិភពលោកនៅថ្ងៃទី០៩ ខែសីហា ជារៀងរាល់ឆ្នាំ មានគោលបំណងសំខាន់ៗ ៥ គឺទី១-លុបបំបាត់ការរើសអើង បង្កើនឲ្យមានការចូលរួមរបស់ជនជាតិដើមភាគតិច ក្នុងការធ្វើផែនអនុវត្ត និងវាយតម្លៃដំណើរការអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ ទី២-ជម្រុញឲ្យមានការចូលរួមពេញលេញពីសំណាក់ជនជាតិដើមភាគតិច ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ទី៣-កំណត់គោលនយោបាយអភិវឌ្ឍន៍ សម្រាប់ជនជាតិដើមភាគតិចស្របតាមវប្បធម៌ ប្រពៃណី ជំនឿ និងភាសា ទី៤-ស្វះស្វែងរកជំនួយ ដើម្បីអភិវឌ្ឍន៍ជនជាតិដើមភាគតិច ជាពិសេសស្រ្ដី និងកុមារ និងទី៥-លើកកម្ពស់ការអនុវត្តក្របខណ្ឌច្បាប់។
ជនជាតិដើមភាគតិចនៅកម្ពុជា មានប្រមាណជាង ១% នៃប្រជាជនសរុប ដែលភាគច្រើនរស់នៅតាមខេត្តភាគឥសាននៃប្រទេស និងប្រើប្រាស់ដីធ្លីជាលក្ខណសមូហភាព ជនជាតិទាំងនោះមានដូចជា៖ ព្នង កួយ ទំពូន ចារាយ គ្រឹង ព្រៅ កាវែត ស្ទៀង ក្រោល មិល កាចក់ សួយ ព័រ ខោញ ជង ស្អូច ដែលមានប្រមាណជា ២៤ក្រុម ប្រើភាសានិយាយខុសៗគ្នា និងគ្មានគំនូសអក្សរទេ។ ពួកគាត់រស់នៅជាក្រុម មានមុខរបរធ្វើស្រែចំការ ចូលព្រៃដើម្បីរកអនុផលព្រៃឈើជាដើម។
ក្នុងឱកាសនោះដែរ ក៏មានចំណាប់អារម្មណ៍របស់តំណាងជនជាតិដើមភាគតិច អង្គការមិនមែនរដ្ឋាភិបាល និងតំណាងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផងដែរ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងភិវឌ្ឍន៍ជនបទ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិច នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់ពីការការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះជនជាតិដើមភាគតិចចាប់តាំងពីទសវត្សឆ្នាំ៨០ និង ៩០មក។ លោករដ្ឋមន្ត្រី បានបញ្ចាក់ទៀតថា ឆ្នាំ១៩៩៣ រាជ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានសម្រាប់សហការជាមួយអង្គការសហប្រជាជាតិ រៀបចំគម្រោងអភិវឌ្ឍន៍នានា ដើម្បីលើកស្ទួយកម្ពស់ជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច និងរួមចំណែកអភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អ និងជំនឿផ្សេងៗ។
ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច លើគ្រប់វិស័យជាអាទិ៍ ដូចជា វិស័យវប្បធម៌ អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ទេសចរណ៍ និងវិស័យរ៉ែ និងថាមពល និងកំពុងអនុវត្តយ៉ាងសកម្ម។
លោករដ្ឋមន្រ្ដី បានបន្តទៀតថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានស្រាវជ្រាវកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សម្រាប់បង្កើតសហគមន៍ជានីតិបុគ្គល និងចេញលិខិតទទួលស្គាល់ អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច បានចំនួន ១៤១ សហគមន៍ នៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ស្ពឺ បាត់ដំបង កំពង់ធំ និងខេត្តពោធិសាត់។
ខណៈនោះក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់សហគមន៍ជនជាតិភាគតិច ជានីតិបុគ្គលបាន ១២៥សហគមន៍ និង ២៤សហគមន៍ បានទទួលប្លង់កម្មសិទ្ធិដីសមូហភាព ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាមួយគ្នានេះក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន អនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ កម្មវិធីថែទាំសុខភាព និងការផ្តល់ឥណទានជាដើម ដើម្បីរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងគោលដៅសំខាន់២ សម្រាប់ជនជាតិភាគតិចនៅកម្ពុជា គឺ“កាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និងភាពអត់ឈ្លាន និងទី២ សម្រេចឲ្យបានជាទូទៅនូវការអប់រំមូលដ្ឋាន”។ បន្ទាប់មកគណៈអធិបតី បានចែកវត្ថុអនុស្សាវរីយ៍ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិក សមាជិកាចូលរួមចំនួនជាង ១០០០នាក់ ដោយម្នាក់ៗទទួលបានក្រមា ០១ ព្រមទាំងបានអញ្ជើញពិនិត្យពិពណ៌សមិទ្ធផលរបស់បងប្អូនជនជាតិដើមភាគតិចទៀតផង៕

Post a Comment