ពូជផ្លែភ្ញៀវទឹកពណ៌ស្វាយ ដែលនាំចូលពីប្រទេសថៃ ឥឡូវកំពុងពង្រីការដាំដុះ ក្នុងទឹកដីខេត្តព្រះវិហារ
ខេត្តព្រះវិហារៈ
ដោយ៖ កញ្ញា ទេព សុវ៉ាត
ផ្លែភ្ញៀវសាច់ក្លែបពណ៌ស និងភ្ញៀវសាច់ក្លែបទឹកពណ៌ស្វាយ ដែលមានរស់ជាតិផ្អែមឆ្ងាញ់លើសពីផ្លែភ្ញៀវធម្មតា ឥឡូវត្រូវបានម្ចាស់កសិដ្ឋានដំណាំ គូលែនហាវៃ យកមកដាំជាលើកដំបូង ក្នុងទឹកដីខេត្តព្រះវិហារ ។
ពូជផ្លែភ្ញៀវទឹកពណ៌ស្វាយនេះ លោកសំអឿន គីម ម្ចាស់កសិដ្ឋាន ចំការគូលែនហាវៃ បានឲ្យដឹងថា ភ្ញៀវទឹកពណ៌ស្វាយនេះ ជាពូជនាំចូលពីប្រទេសថៃ បន្ទាប់ពីបានឃើញ និងភ្លក់រស់ជាតិភ្ញៀវទឹកពណ៌ស្វាយនេះរួចមករូបលោក ក៏បាននាំយកពូជផ្លែភ្ញៀវនេះ មកដាំ ក្នុងចំការរបស់លោក ក្នុងទឹកដីខេត្តព្រះវិហារដែលលើផ្ទៃដីជិត២ហិកតា ដែលបានចំណាយកូនពូជអស់ចំនួន ៤០៥ដើម ដោយក្នុងការដាំមានកំលាតពីគ្នា ៧ម៉ែត្រ។
លោកគីម បានបន្តទៀតថា ការនាំចូលពូជភ្ញៀវទឹកពណ៌ស្វាយនេះ មានតំលៃខ្ពស់កប់ពពក ហើយរូបលោកគិតថា និងធ្វើការដាំដុះពូជនេះបន្តបន្ទាប់ទៀត ក្រោយពេលទទួលបានផលហើយ និងធ្វើការបង្កាត់ពូជដោយរូបលោក ធ្វើការផ្សាំពូជភ្ញៀវនេះ ដោយខ្លួបឯង សម្រាប់ទុកលក់ចែកចាយទៅដល់កសិករខ្មែរយើង ឲ្យបានឃើញគ្រប់ៗគ្នា ដើម្បីមានការដាំដុះទាំងអស់គ្នា។ ពូជភ្ញៀវទឹកពណ៌ស្វាយនេះ ដាំក្នុងរយៈពេលជាង២ឆ្នាំ និងបានផល ៕

Post a Comment