Header Ads

លោកអភិបាល បានលើកឡើងថា សក្តានុពលខេត្តស្វាយរៀង មានភាពរីចម្រើន លើវិស័យឧស្សាហកម្ម និង​សេវា​​កម្ម កសិឧស្សាហ​​កម្ម និងកសិកម្ម

ខេត្តស្វារយរៀងៈ

ដោយ៖ សេង ស៊ីដារ៉ូ


ខេត្តស្វាយរៀង ចែកចេញជាតំបន់៣ ដែលមានសក្តានុពលលើវិស័យឧស្សាហកម្ម និងសេវាកម្ម លើវិស័យ កសិឧស្សាហកម្ម និងកសិកម្ម ដែលធ្វើឲ្យខេត្តមួយនេះ រីកចំរើន យ៉ាងខ្លាំងរយៈពេលឆ្នាំចុងក្រោយនេះ។

លោក ម៉ែន វិបុល គណអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្នុងការវិវឌ្ឍន៍រយៈពេលឆ្នាំចុង​ក្រោយ​នេះ ខេត្តស្វាយរៀង មានអាទិភាពលើសក្តានុពលទៅលើ ឧស្សាហកម្ម និងសេវាកម្ម មាននៅក្នុងក្រុងបាវិត និង ក្រុងស្វាយរៀង។ សក្តានុពលទី២ លើកសិឧស្សាហកម្ម មាន៣ស្រុក គឺស្រុករំដួល ស្រុកស្វាយទាប និងស្រុក​រមាស​ហែក មានដំណាំអំពៅ កៅស៊ូ និងដំឡូងមី។ សក្តានុពលទី៣នេះ គឺកសិកម្ម សំដៅលើស្រូវបង្កបង្កើនផល ។

លោកអភិបាលខេត្តស្វាយរៀង មានប្រសាសន៍បន្តថា  ក្នុងខេត្តស្វាយរៀង ក៏មានការអភិវឌ្ឍន៍ទៅលើវិនិយោគ​អគ្គិសនី មានតាំងពីឃុំរហូតដល់ភូមិ ដោយសារបានធ្វើការរដ្ឋចែកចាយ ទៅដល់មូលដ្ឋាន។

ថ្មីៗនេះ មានដាក់សម្ពោធន៍នូវរោងចក្រដំឡើងរថយន្ត ក្រោមអធិបតីភាពសម្តេចហ៊ុន សែន នៅលើផ្ទៃដី ១១៤ ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលជាក្តីមោទនភាពបំផុត ដែលមានរោងចក្រផលិតរថយន្ត របស់ប្រទេស កូរ៉េ។

ពេលបោះឆ្នោតរួច នឹងមានអ្នកវិនិយោគទុន មកបន្តាក់ទុន ក្នុងខេត្តច្រើនទៀត ព្រោះដោយសារខេត្តនេះ បានរៀបចំនៅបណ្តាញអគ្គិសនី និងប្រភពធនធានមនុស្សពិតប្រាកដជាច្រើន។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា កម្មករក្នុងឆ្នាំ២០១៧-២០១៨ ព្រមទាំងថៅកែរោងចក្រ និងកម្មករ​រោងចក្រ  មានការយោគយល់គ្នាច្រើន ដោយពុំមានកូដកម្ម ឬបាតុកម្មនោះឡើយ អាស្រ័យដោយសារថៅកែ និងកម្មករយល់ច្បាស់ពីច្បាប់សហជីព បើចង់សំណូមពរ ចង់បានអ្វីមួយត្រូវមានឯកសារ និងមានតំណាងកម្មករ ម្នាក់ មកដោះស្រាយជាមួយគ្នាដោយសន្តិវិធី។

សន្ទុះកើនឡើងការអភិវឌ្ឍន៍ ក្នុងខេត្តស្វាយរៀង គឺជាក់ស្តែងក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានផ្តល់ប័ណ្ណវិញ្ញាបន ប័ត្រ ទៅដល់វិនិយោគទុន ហើយបានផ្តល់ទៅដល់ការងាររបស់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងខេត្តជិតខាង​ផងដែរ៕

No comments

Powered by Blogger.