Header Ads

លោក ម៉ៅ ភិរុណ គណៈអភិបាលខេត្តកណ្តាល បានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅផ្លូវបេតុង ១៧ខ្សែ ក្នុងសង្កាត់តាក្តុល

ខេត្តកណ្តាលៈ

ដោយ៖ ហុង ចំណាប់


ផ្លូវបេតុងចំនួន ១៧ខ្សែ ប្រវែង ៤៣១១ម៉ែត្រ នៅក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្ត​កណ្តាល បាន​ដាក់​​សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ គណៈអភិបាលខេត្តកណ្តាល នាថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨។

លោក គណៈអភិបាលក្រុងតាខ្មៅ បានឲ្យដឹងថា ការអភិវឌ្ឍនផ្លូវ បេតុងចំនួន ១៧ខ្សែ មានប្រវែង ៤៣១១ម៉ែត្រ ក្នុងភូមិព្រែកឡុង ភូមិតាក្តុល និងភូមិតាក្តុលខាងត្បូង ក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្ត​កណ្តាល ដែលបានធ្វើឲ្យមានភាពងាយស្រួល ក្នុងការធ្វើ​ដំណើរ និងដឹកជញ្ជូនផលិតផល​របស់​ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួល និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

ខណៈពេលនោះ លោក ម៉ៅ ភិរុណ គណៈអភិបាលខេត្តកណ្តាល បានប្រសាសន៍ថា ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាននេះ ពីព្រោះដោយសារប្រទេសយើង ទទួលបាននូវសុខសន្តិភាពពេញលេញ ហើយក្នុងនោះ ក៏មានគណបក្សចូលរួមប្រកួតប្រជែងបោះឆ្នោត ចំនួន២០​គណបក្ស ក្នុងឆ្នាំ២០១៨នេះ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា បើនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ឃុំ សង្កាត់​ខុស មានតែឃុំមួយទេ តែបើបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំខុសវិញ នាំឲ្យប្រទេសជាតិធ្លាក់​ទៅ​មហន្ត​រាយ ​ដូចមានក្នុងប្រវត្តិសាស្ត្រ បានផ្តល់នូវមេរៀនកន្លងមកហើយ នៅក្នុងប្រទេសយើង។
ក្នុងឆ្នាំ១៩៩៨ យើងមានគោលនយោបាយឈ្នះៗ របស់ សម្តេច ហ៊ុន សែន បានឲ្យធ្វើប្រទេសជាតិ មានសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ន។ រយៈពេល ២០ឆ្នាំមកនេះ យើងទទួលបានខុសសន្តិភាព ពេញផ្ទៃប្រទេស។

គណៈអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាង​មុខ​​​នេះ​ឲ្យបានគ្រប់ៗគ្នា៕

No comments

Powered by Blogger.