Header Ads

លោកជំទាវ ម៉ែន សំអន បានថ្លែងថា វិនិយោគិន អាចមានឱកាសវិនិ យោគគ្រប់បែបយ៉ាង ក្រោមម្លប់នៃសុខសន្តិភាព

ដោយៈ សេង ស៊ីដារ៉ូ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុង ពិធីសម្ពោធ រោងភាពយន្តលេជេនបាយអាយស៍ មជ្ឈមណ្ឌលកម្សាន្ត ស៊ូភើ ឌូហ្ស៊ី, នីអូហ្គេម អូអេស៊ីស, ហាងសម្លៀកបំពាក់ បាឡាបាឡា, ឡូវ ម៉ូស៊ីណូ និង ផលស្មីត ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារទំនើប ជីបម៉ុង មេហ្កាម៉ល ២៧១ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

លោកជំទាវ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃ កំណើនសេដ្ឋកិច្ច និងបានលើកទឹកចិត្តជួយសម្របសម្រួលគ្រប់បែប យ៉ាងដល់អ្នកវិនិយោគិន ក្រោមដំបូលនៃម្លប់សុខសន្តិភាព។ ជាក់ស្តែង វត្តមាន រោងភាពយន្តស្តង់ដារអន្តរជាតិ លេជិនបាយអាយស៍ មជ្ឈម ណ្ឌលកម្សាន្តបែបអប់រំសម្រាប់កុមារ និង យុវវ័យ ស៊ូភើ ឌូហ្ស៊ី, នីអូហ្គេម អូអេ និងហាងសម្លៀលបំពាក់ ដ៏ល្បីចំនួន ៣ទៀត រួមមាន បាឡាបាឡា, ឡូវ ម៉ូស៊ីណូ និង ផលស្មីត បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន នៅក្នុង ផ្សារជីបម៉ុងម៉ល ២៧១ ក្រោមជំនឿទុកចិត្តយ៉ាងមុតមាំ និងលើកទឹក ចិត្តពីរាជរដ្ឋាភិបាលផងដែរ។

លោកជំទាវ ម៉ែន សំអន ក៏សង្ឃឹមយ៉ាងម៉ុតមាំថា វត្តមានហាងទាំង ៦នេះ នឹងចូលរួមយ៉ាងសកម្មក្នុងការបម្រើសេវាឲ្យបានល្អជូនដល់ អតិថិជន និងបានធ្វើឲ្យផ្សារទំនើបជីបម៉ុង មេហ្គាមល ២៧១នេះ នឹង ក្លាយទៅជាផ្សារទំនើប និងប្រជុំទៅដោយហាង ដែលមាន ម៉ាក ល្បីៗ។

ម៉្យាងទៀតមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំទាក់ទាញការ វិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេស គឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុន ធ្វើអាជីវកម្ម នៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើត ឱកាសការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង បំពេញតាមសេចក្តីត្រូវការរបស់អតិថិជន ៕

https://kronglungvek.com.kh

No comments

Powered by Blogger.