ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញមកទស្សនកិច្ចនៅវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី ហើយថ្លែងថា យើងមិនបានផ្តល់ភាពកក់ក្តៅពេញលេញជូន ក្មួយៗពិតមែន ប៉ុន្តែយើងទាំងអស់គ្នាបន្តការគាំទ្រជាស្មារតី និងសម្ភារៈ តាមលទ្ធភាពជានិច្ចជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗទោះបីមិនមាន វត្តមានដោយផ្ទាល់របស់ឯកឧត្តមក៏ដោយ
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញមកទស្សនកិច្ចនៅវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី ហើយឯកត្តមកាន់តែមានមោទកភាពចំពោះលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំនៅទីនេះទាំងអស់ ដែលបានលះបង់ អត់ធ្មត់ខ្ពស់ ក្នុង ការបង្ហាត់បង្រៀនក្មួយៗពោរពេញដោយទឹកចិត្តសណ្តោស និងក្តីមេត្តា ករុណា។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្មួយៗទាំងអស់ក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងយកចិត្តទុកដាក់ ទោះបីក្មួយៗស្ថិតក្នុងពិការភាព ឬការបាត់បង់ការស្តាប់ ការមើលឃើញ ឬផ្នែកណាមួយយ៉ាងណាក៏ដោយ។ថ្ងៃនេះឯកឧត្តម ហ៊ុន ម៉ានី បានឃើញក្មួយៗសប្បាយ ឯកឧត្តមក៏កាន់ តែរីករាយជាមួយវត្តមានបង បង ពូ មីងជាច្រើន បានមកលេងជាមួយ និងបង្ហាញពីបេះដូងដ៏ស្មោះជាមួយយុទ្ធនាការ #BeyondTheGames។ កាយវិការសប្បុរសនៃការចែករំលែកដែលពោរពេញដោយក្តីស្រឡាញ់នេះ ជារឿងដ៏ត្រឹមត្រូវបំផុត និងជាប្រពៃណីរបស់ខ្មែរយើងរវាងគ្នា និង គ្នា។
ថ្ងៃនេះយើងទាំងអស់គ្នា មិនប្រាកដថា បានផ្តល់ភាពកក់ក្តៅពេញលេញ ជូនក្មួយៗនោះទេ ប៉ុន្តែយើងទាំងអស់គ្នានៅតែបន្តគាំទ្រ ជាស្មារតី និង សម្ភារៈតាមលទ្ធភាព ជានិច្ចជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗ ទោះបី មិនមានវត្តមានដោយផ្ទាល់របស់ខ្ញុំក៏ដោយ៕
https://kronglungvek.com.kh
Post a Comment