Header Ads

ឯកឧត្តម ហ៊ុន ម៉ានី មានការសោកស្តាយជាខ្លាំង មានបុគ្គល ឬក្រុម អគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ផ្ញើរទៅក្រសួងអប់រំយុវជន និងកីឡា

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី មានការភ្ញាក់ផ្អើល និងការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះ សារថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា

ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ហ៊ុន ម៉ានី សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការថា មិនមាន ករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូល រួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ វិស័យ អប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេត ការណ៍ការប្រឡងបាក់ ឌុប ដើម្បីធ្វើយ៉ាងណា យុត្តិធម៌ ទទួលយកបាន ដូចពាក្យស្លោកមួយពោលថា “ អ្នកចេះគឺជាប់” ។

ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ស.ស.យ.ក និងជាពលរដ្ឋ មួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយខ្ញុំក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើ សកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយយើងខ្ញុំ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គង ណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការ ប្រឡងបាក់ឌុប។

ការវិភាគនេះដើម្បីបំបាក់ទឹកចិត្តសិស្សានុសិស្ស ដែលជាបេក្ខជន ប្រឡងបាក់ឌុប វិភាគបែបអគតិ ដែលខ្លួនឯងជាអ្នកវិភាគតាមអារម្មណ៍ មិនមានបែបវិទ្យាសាស្ត្រសង្គមត្រឹមត្រូវ ជាទង្វើនៃការវិភាគក្បត់ ឧត្តម គតិខ្លួនឯង ដើម្បីតែផលប្រយោជន៍ មិនគិតអំពីភាពថ្លៃថ្នូរប្រជាជាតិខ្មែរ ដើម្បីបំផ្លាញមុខមាត់កម្ពុជា ដែលមានកិត្យានុភាពឧត្ដុង្គឧត្ដម ហើយការ វិភាគបែបនេះ ត្រូវតែថ្កោលទោសជាដាច់ខាតចំពោះមុខច្បាប់។

ឯកឧត្តម ហ៊ុន ម៉ានី សូមជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា។

សូមជូនពរឱ្យដំណើរការប្រលងប្រព្រឹត្តទៅបានដោយរលូន និងសម្រេច បានលទ្ធផលគាប់ប្រសើរ។

https://kronglungvek.com.kh

No comments

Powered by Blogger.