Header Ads

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា “ស្មារតី ២ធ្នូ ជាអមតៈ” កម្ពុជាបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ចេញពីអតីតកាល របស់កម្ពុជាបានឡើយ

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ ចេញពីអតីតកាលរបស់កម្ពុជាបានឡើយ។ ប្រមាណជិត ៥០០ ឆ្នាំចុង ក្រោយ ប្រទេសដ៏តូច និងកំសត់នេះ បានទទួលរងនូវភ្លើងសង្ក្រាមឥត ឈប់ឈរ ជាពិសេសសង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរគ្នាឯង។ ប្រទេស ជាតិធ្លាក់ក្នុងស្ថានភាពវឹកវរ បាត់ម្ចាស់ការ ធ្វើឱ្យប្រជាជន រងទក្ខវេទនា រកអ្វីមកពណ៌នាមិនត្រូវ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ថ្ងៃ១៧ ខែមេសា ឆ្នាំ ១៩៧៥ ក្តីសង្ឃឹមថ្មីមួយបានបង្ហើបចេញពីបបូរមាត់មេដឹកនាំខ្មែរក្រហម ប៉ុន្តែក្តីសង្ឃឹមនេះ បានគ្របដណ្តប់មកវិញដោយឈាម និងទឹកភ្នែក របស់ជនរងគ្រោះប្រមាណជិត ២លាននាក់ ដែលត្រូវ បានសម្លាប់ដោយអយុត្តិធម៌ជាទីបំផុត។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុវជនខ្មែរមួយក្រុមតូច សម្រេចចាក ចេញពីគ្រួសារជាទីស្រលាញ់ ប្តូរជីវិតដើម្បីរំដោះជាតិមាតុភូមិ របស់ ខ្លួនចេញពីរបបដ៏ខ្មៅងងឹតនេះ។ ការតស៊ូរបស់យុវជនមួយក្រុមនេះ បានប្រមូលផ្តុំ គ្នាបង្កើតទៅជាចលនារំដោះជាតិ ដែលគេស្គាល់ថា ជារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាផ្លូវការនាថ្ងៃ ០២ ខែធ្នូ ឆ្នាំ ១៩៧៨។ ដោយមានការគាំទ្រពីកម្មាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជា ពលរដ្ឋគ្រប់ទិសទី នៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ចលនានេះ បានផ្តួល រំលំរបបខ្មែរក្រហមដោយជោគជ័យ និងបានរំដោះ ប្រទេសជាតិចេញពី របបដ៏ខ្មៅងងឹតនៃបនប្រល័យពូជសាសន៍ខ្មែរក្រហម។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ក្តីសង្ឃឹមពិត បានមកស្រោច ស្រពលើទឹកដីកម្ពុជា ស្នាមញញឹមថ្មី បានពោរពាសលើផ្ទៃមុខរបស់ ប្រជាជនកម្ពុជាគ្រប់រូប។ ជីវភាពថ្មី បានធ្វើឲ្យកម្ពុជារស់បានក្នុងភាព ថ្លៃថ្នូរ។ មានស្មារតី ២ ធ្នូ ១៩៧៨ នេះហើយ ទើបកម្ពុជាមានថ្ងៃនេះ។ ថ្ងៃដែលកម្ពុជា មាននូវការរីកចម្រើន ការអភិវឌ្ឍ និងសន្តិភាពពិតៗ ចេញពីគំនរផេះផង់ នៃភ្លើងសង្រ្គាម ដូច្នេះហើយយុវជនជំនាន់ក្រោយ ត្រូវចងចាំជានិច្ច នូវស្មារតី ២ធ្នូ ១៩៧៨ និងបុព្វហេតុយុវជនជំនាន់ មុនក្នុងបុព្វហេតុមាតុភូមិ៕

https://kronglungvek.com.kh

No comments

Powered by Blogger.