Header Ads

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានធ្វើសកម្មភាពជូនជាតិមាតុភូមិ យ៉ាងសស្រាក់សស្រាំគ្រប់ៗរូប ក្នុងស្មារតីយុវជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងស្មារតី ២ធ្នូ

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាសមាជិកម្នាក់ រូបខ្ញុំសូម ចូលរួមអបអរសាទរដល់មហាសន្និបាតតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងសូមថ្លែងអំណរគុណ ដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមធ្វើឲ្យដំណើរការនៃមហាសន្និបាត បានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា ខ្ញុំពិតជាសប្បាយរីករាយ​ដែល​បានឃើញក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានរីក​លូតលាស់ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ និងបានចេញធ្វើសកម្មភាព​ជូនជាតិមាតុភូមិយ៉ាងសស្រាក់សស្រាំគ្រប់ៗរូប ក្នុងស្មារតី​យុវ​ជនដើម្បីបុព្វហេតុជាតិមាតុភូមិ និងស្មារតី ២ធ្នូ។ អ្វីដែលយើងបាន​ខិតខំប្រឹងប្រែង មិនសំខាន់ថា មានអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់​នោះទេ គឺគោលដៅរបស់យើងសម្រាប់ធ្វើកិច្ចការដើម្បីជាតិ និងប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងនាមជាសមាជិកមួយរូប​នៃក្រុមគ្រួសារ ស.ស.យ.ក. រូបខ្ញុំសូមចូលរួមអបអរសាទរ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានគណៈកម្មាធិការកណ្តាល បោះ​ឆ្នោតជ្រើសតាំងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្តម បានបន្ថែមទៀតថា ក្នុងនាមជាប្អូន រូបខ្ញុំពិតជាមានមោទ​ន​ភាព​ចំពោះ​បងប្រុស និងសូមគោរពជូនពរបងប្រុសទទួលបានជោគ​ជ័យ​បន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជន ជា​ពិសេស តាមរយៈតួនាទីថ្មីមួយនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសូមចូលរួមអបអរសាទរចំពោះ ឯកឧត្តម ទៀ សីហា អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមា
ជិក សមាជិកាគណៈកម្មាធិការកណ្តាល ដែលទទួលបានការ​ទុកចិត្ត​ពីគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។ ដើម្បី​ចូលរួមជាមួយយុវជនរបស់យើងក្នុងកិច្ចការបម្រើជាតិមាតុភូមិ ដែលមានសម្ដេចពុក ជាព្រះបិតាស្ថាបនាសន្តិភាពនៅក្នុងប្រទេស​កម្ពុជាយើង ក្នុងរូបរួមគ្នាការពារសន្តិភាព។

ដូច្នេះមានតែសម្តេចតេជោហ៊ុនសែនទេ ដែលបានធ្វើឲ្យប្រទេសកម្ពុជា​មានសុខសន្តិភាពពិត ហើយសម្តេចតេជោ គឺជាទេវតាដែលបានជួយ​សង្គ្រោះជីវិតប្រជាជនកម្ពុជាគ្រប់ពេលវេលា យើងរួមគ្នាបោះ ឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តនយោបាយឈ្នះឈ្នះ និងសុខសន្តិ​ភាព​ប្រទេសកម្ពុជាដ៏រុងរឿង ហើយបន្តគ្រាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ពីសម្តេចតេជោអរគុណ​សន្តិ​ភាព៕

https://kronglungvek.com.kh

No comments

Powered by Blogger.