រដ្ឋសភាបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ និងរក្សាឱ្យបាននូវតុល្យភាពថវិកា ដែលជាមូលដ្ឋាន គ្រឹះក្នុងការធានាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ ឆ្នាំ ២០២៣
ដោយៈ សេង ស៊ីដារ៉ូ
នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាបានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៤ និងរក្សាឱ្យបាននូវតុល្យភាពថវិកា ដែលជា មូលដ្ឋាន គ្រឹះក្នុងការធានាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣។
សម័យប្រជុំរដ្ឋសភានេះ បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ខាងលើម្តងមួយៗតាមនីតិវិធី។ ដោយ ឡែកចំពោះសេចក្តីព្រាង ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ បានបង្ហាញថវិកាឆ្នាំ ២០២៣ជាការដាក់ចេញគោលដៅច្បាស់លាស់ប្រាកដនិយមដើម្បីរក្សាឱ្យបាននូវតុល្យភាពថវិកា ដែលជាមូលដ្ឋាន គ្រឹះក្នុងការធានាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជារួមស្របជាមួយ ការតម្រង់ទិស ក៏ដូចជាការផ្តល់អាទិភាពខ្ពស់បំផុតដល់តម្រូវការចំណា យចំបាច់ទាំងឡាយ នៅក្នុងឆ្នាំ ២០២៣។
ថវិកាឆ្នាំ២០២៣ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចឱ្យ រាជរដ្ឋា ភិបាលឆ្លើយតបបញ្ហាប្រឈមទាំង ឡាយ សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្តារ និងជំរុញ ការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់ជាមួយកូវីដ -១៩ តាមគន្លងប្រក្រតីភាពថ្មី។
ការបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ដើម្បីពិភាក្សាអនុម័តសេចក្តី ព្រាងច្បាប់ចំនួន៤ រួមមាន៖
១- សេចក្តីស្នើ វិសោធនកម្មប្រការ២ថ្មី (ពីរ) ប្រការ៥ថ្មី(ពីរ) ប្រការ១០ថ្មី (បី) និងប្រការ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា។
២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិ អន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន។
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០ (ក)នៃអនុសញ្ញាស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ។
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍អន្តរជាតិ។
https://kronglunglungvek.com.kh
Post a Comment