Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បី ពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ ស៊ីជម្រៅបំផុតនូវឯកសារសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់អង្គភាពចំណុះ និងសមាជិក ​​​សមា​ជិកាគ្រប់ជាន់ថ្នាក់ ទទួលយកទៅអនុវត្ត

រាជធានីភ្នំពេញ


ដោយៈ សេង ស៊ីដារ៉ូ



ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមមហាសន្និបាតវិសាមញ្ញតំ ណាងទូទាំងប្រទេស នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដើរ តួនាទីដ៏សំខាន់ក្នុងការកំណត់ទិសដៅដឹកនាំការងាររបស់យើង។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនេះ បានប្រារព្ធធ្វើអស់ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធា
នីភ្នំពេញ ដើម្បីពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ ស៊ីជម្រៅបំផុត នូវឯក សារសំខាន់ៗដែលជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់អង្គភាពចំណុះ និង សមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ ទទួលយកទៅអនុវត្តបន្ត។

មហាសន្និបាតតំណាងទូទាំងប្រទេសនេះ ជាអង្គភាពខ្ពស់បំផុត របស់ ស្ថាប័ន ដែលមានភាពជាតំណាងនៃសមាជិក សមាជិកា គ្រប់រូប នៅ លើក្របខ័ណ្ឌទូទាំងប្រទេស។ រយៈពេល ២ថ្ងៃដែលអង្គសន្និបាត បាន ពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់ ស៊ីជម្រៅបំផុតដើម្បីសម្រិតសម្រាំងនូវ ឯកសារសំខាន់ៗដែលជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់អង្គភាពចំណុះ និងសមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ និងគ្រប់រូប ទទួលយកទៅ អនុវត្ត។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ជាទម្លាប់មួយ ដែលយើង មិនដែលធ្វើការដោយគ្មានផែនការ និងការពិភាក្សាគ្នាឡើយ។ ហើយ មហាក្រុមគ្រួសារ ស.ស.យ.ក. របស់យើងទូទាំងប្រទេស នឹងមកជួប ជុំគ្នាជាប្រវត្តិសាស្ត្រម្តងទៀត នៅរាជធានីភ្នំពេញ។ រូបខ្ញុំពិតជាមាន ក្តីសោមនស្ស និងរីករាយ ដោយទទួលបានព័ត៌មានអំពីវត្តមាននៃ ការចូលរួមយ៉ាងច្រើនរបស់សមាជិក សមាជិការបស់យើង។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ផែនការយុទ្ធសាស្រ្ត «យុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» ដែលត្រូវបានដាក់ឆ្លង និង សុំការអនុម័តនាពេលនេះ គឺជាឯកសារសំខាន់សម្រាប់ ស.ស.យ.ក. យកទៅអនុវត្តក្នុងសកម្មភាពរបស់ខ្លួនបន្តទៅមុខទៀត។ ក្នុងនាមជា សមាជិក ១រូប នៅក្នុងតួនាទីជាប្រធាន ខ្ញុំសូមប្តេជ្ញាចិត្តនឹងអនុវត្តផែន ការយុទ្ធសាស្រ្តនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតដើម្បីសម្រេច បានជោគជ័យតាមការរំពឹងទុក។ ទន្ទឹមនឹងនេះដែរ ខ្ញុំជឿជាក់យ៉ាងមុត មាំថា សហការី សមាជិក សមាជិកា ស.ស.យ.ក. ពិតជានឹងខិតខំប្រឹង ប្រែង ចូលរួមបំពេញបេសកកម្មមួយនេះ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់សង្គមជាតិ ប្រជាជន និងអនាគតរបស់យើង៕

https://kronglungvek.com.kh

No comments

Powered by Blogger.