Header Ads

ឯកឧត្តម ហ៊ុន ម៉ានី ៖ យើងនឹងបន្តពង្រឹងយុវជនឲ្យ កាន់តែមានលទ្ធ ភាព ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ មនុស្សធម៌ និង ធ្វើឲ្យ ស.ស.យ.ក. បានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជា ដោយមិន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្ត ហ៊ុន ម៉ានី បានថ្លែងថា យើងនឹងបន្តពង្រឹងយុវជនឲ្យកាន់តែមាន លទ្ធភាព ចូលរួមលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ហើយធ្វើយ៉ាងណាឲ្យ ស.ស.យ.ក. ឱ្យកាន់តែទូលំទូលាយ និងជាឆ័ត្រ រួម សម្រាប់យុវជនខ្មែរ បានចូលរួមក្នុងការជំរុញចក្ខុវិស័យរួម របស់ កម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ។


ឯកឧត្ត ហ៊ុន ម៉ានី បានលើកឡើងទៀតថា យើងត្រូវបន្តពង្រីកកិត្តិនាម និងរក្សាមោទកភាព ស.ស.យ.ក. ជាអង្គការចាត់តាំងយុវជនមួយដ៏ធំ ជាងគេក្នុងប្រទេស និងឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យ ក្លាយជាកម្លាំងមហាសាមគ្គី ដែលអាចរួមចំណែកកសាងប្រទេសកម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានល្អ ការរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពរីក​ចំរើនលើគ្រប់វិស័យទាំងអស់៕

https://kronglungvek.com.kh

No comments

Powered by Blogger.