Header Ads

លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ និង ទទួលសម្ភារៈបរិក្ខាពេទ្យ ក្រោមជំនួយឧបត្ថម្ភក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ (មន្ត្រីសុខាភិបាល ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីរក្សាឲ្យបាននូវសុខុមាលភាព សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ)

ខេត្តព្រះវិហារ


ដោយៈ សេង ស៊ីដារ៉ូ


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុង ពីធីប្រគល់ និងទទួលសម្ភារៈបរិក្ខាពេទ្យ ក្រោមជំនួយឧបត្ថម្ភរបស់ក្រុម គ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ជូនដល់មន្ទីរ ពេទ្យ ១៦ មករា និងសំណេះសំណាលជាមួយបុគ្គលិកសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពី សំ ណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្តី នឹក រលឹក និងការគិតគូរអំពីសុខទុក្ខមន្ត្រីរាជការទាំងអស់ក្នុងខេត្តព្រះវិហារ ។

លោកជំទាវ ក៏បានលើកទឹកចិត្ដដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ សូមបន្តសកម្មភាពព្យាបាលឲ្យបានត្រឹមត្រូវ ស្របតាមនិយាមសមត្ថ ភាពបច្ចេកទេស ស្តង់ដារគុណភាព និងត្រូវគោរពតាមក្រម សីលធម៌ វិជ្ជាជីវៈពេទ្យខ្ពស់ ដើម្បីជួយថែរក្សាការពារ និងព្យាបាលជំងឺ ដល់បង ប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។

លោកជំទាវ ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ខេត្ត ព្រះវិហារ និងមន្ត្រីសុខាភិបាល ឬ បុគ្គលិកសុខាភិបាលទាំងអស់ ដែល បានចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងបានយ៉ាងល្អ ក្នុងការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ លោកជំទាវ ក៏បានថ្លែងអំណរ គុណដល់ លោកជំទាវ ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា ដែលបានសម្របសម្រួ លក្នុងការរៀបចំកម្មវិធីដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ដែលអាចដំណើរការទៅបានដោយរលូន និងទទួលបានជោគ ជ័យ។

លោកជំទាវ ម៉ែន សំអន ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ ជាម្ចាស់ជំនួយដែល តែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក៕

https://kronglungvek.com.kh

No comments

Powered by Blogger.