លោកជំទាវ ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនាំ យកអំណោយរបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ រងផល ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកសង្គមថ្មី
ខេត្តព្រះវិហារ
ដោយៈ សេង ស៊ីដារ៉ូ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុង ពីធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤៧៣ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោកជំទាវ ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពី សំ ណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដោយ ក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពរដ្ឋនៅគ្រប់ទីកន្លែង។
លោកជំទាវ ម៉ែន សំអន ក៏បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១
នៃ គណៈកម្មាការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មកចែកជូនដល់ប្រ
ជាពលរដ្ឋចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហា ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ដោយមិនទុក ឲ្យអ្នកណាកម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ។
អំណោយសម្រាប់ពលរដ្ឋចំនួន ៤៧៣គ្រួសារ ថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបាន៖ អង្គរ ចំនួន ២៥គី ឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹក ត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ពូជបន្លែ ៦កញ្ចប់ (ត្រប់វែង ផ្ទីស ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ) និងថវិកា ២ម៉ឺនរៀល។
លោកជំទាវ បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណ បក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះ ស្រាយការលំបាកជូនប្រជាពលរដ្ឋ និងថ្លែងកោតសរសើរក្រុម គ្រូពេទ្យ នៅខេត្តព្រះវិហារ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺ កូវីដ-១៩ និងថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការបោះឆ្នោតក្រុម ប្រឹក្សាឃុំ-សង្កាត់។ ហើយលោកជំទាវសង្ឃឹមថា ប្រជាពលរដ្ឋបន្តបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ៕
https://kronglungvek.com.kh
Post a Comment