Header Ads

សម្តេច ហេង សំរិន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ នៃហា សន្និបាតអាយប៉ាលើកទី៤៣ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែ លប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោកជួបប្រទះ មានដូចជាបញ្ហា សេដ្ឋកិច្ច បញ្ហាអំពើរហិង្សា បញ្ហាប្រែប្រួលអាកាសធាតុ និងការលើក កម្ពស់បច្ចេកវិទ្យា និងឌីជីថល

ដោយៈ សេង ស៊ីដារ៉ូ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានដឹកនាំកិច្ចប្រជុំពេញ​អង្គ​លើកទី២ ដែលប្រារព្ធធ្វើនៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។


មហាសន្និបាតអាយប៉ាលើកទី៤៣នេះ អន្តរសភាអាស៊ាន (AIPA) នឹង​មាន​ដំណើរការកិច្ចប្រជុំជាច្រើន នៅក្នុងការជួបសន្ទនាជាមួយសភា​សង្កេត​ការណ៍។ នៅក្នុងនោះមានជំនួបសន្ទនាជាមួយសភាអូស្រ្តាលី សភាកាណាដា សភាអឺរ៉ុប សភាឥណ្ឌា សភាម៉ារ៉ុក សភាសាធា​រណ​រដ្ឋកូរ៉េ សភាប្រទេសជប៉ុន សភាន័រវែស សភារុស្ស៊ី សភាបេឡារុស សភាទីម័រឡេស្ត សភាប៉ាគីស្ថាន សភាប្រទេសអ៊ុយក្រែន សភាសហ​រដ្ឋអាមេរិក សភាអាស៊ែបៃហ្សង់ និងសភាប្រទេសនេប៉ាល់។

កិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ អនុ​ម័តរបាយការណ៍លទ្ធផលកិច្ចប្រជុំពាក់ព័ន្ធនានាដែលបានធ្វើឡើងនៅក្នុងរយៈពេល៣ថ្ងៃមកនេះ ដូចជារបាយការណ៍កិច្ចប្រជុំគណៈកម្ម ការ​សភាស្រ្តីអាយប៉ា កិច្ចប្រជុំគណៈកម្មការកិច្ចការនយោបាយ កិច្ចប្រជុំ​គណៈកម្មការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មការសង្គមកិច្ច និងរបាយ​ការ​ណ៍កិច្ចប្រជុំគណៈកម្មការរៀបចំ។

កិច្ចប្រជុំពេញអង្គលើកទី២នេះ ក៏បានអនុម័តទទួលយក សភា​​អាស៊ែ​បៃហ្សង់ សភានេប៉ាល់ សភាសហរដ្ឋអាមេរិក និងសភាហ្សកហ្ស៊ី ជា​សភាសង្កេតការណ៍ផ្លូវការ។ នៅក្នុងកិច្ចប្រជុំពេញអង្គ​នាឱកាសនេះ ក៏បានរៀបចំពិធីប្រគល់លិខិតទទួលស្គាល់ ជាសភាសង្កេត​ការណ៍​អាយប៉ាផ្លូវកាផងដែរ។

បណ្តាសភាសមាជិកអាស៊ាន និងសភាប្រទេសសង្កេតការណ៍ជាច្រើន បានកោតសរសើរចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជាសភា​នៃព្រះ​រាជាណាចក្រកម្ពុជា ដែលបានរៀបចំនិងដឹកនាំមហាសន្និបាត អាយប៉ា​លើកទី៤៣ ប្រកបដោយជោគជ័យ នៅក្នុងការពង្រឹងយន្តការសភាពហុ​ភាគីនិយម ក្នុងការលើកកម្ពស់កិច្ចសន្ទនា​នៅក្នុងការដោះស្រាយបញ្ហា​ប្រឈម​នានា ដែលប្រជាពលរដ្ឋនៅក្នុងតំបន់ និង សកលលោកកំពុង​ជួប​ប្រទះ មានដូចការស្តារឡើងវិញបញ្ហាសេដ្ឋកិច្ច សង្គមក្រោយពីការ​រាលត្បាត​ជំងឺ កូវីដ១៩ បញ្ហាការកើតឡើងនូវអំពើរហិង្សា ដែលកំពុង​បង្ករភាពស្មុគស្មាញដល់ពិភពលោកនិងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់បច្ចេកវិទ្យា និង ឌីជី ថល ជាដើម៕

https://kronglungvek.com.kh

No comments

Powered by Blogger.