Header Ads

សម្តេច ហេង សំរិន និងប្រធានសភាសមាជិកអាយប៉ា អញ្ជើញវាយ ហ្គោលដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ឲ្យកាន់តែរឹងមាំ

ដោយៈ សេង ស៊ីដារ៉ូ

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធាន សភាបណ្តាប្រទេសសមាជិកអាយប៉ា(AIPA) បានអញ្ជើញវាយកូន ហ្គោល ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពគ្រួសារអាយប៉ាឲ្យកាន់តែ រឹងមាំឡើងបន្ថែមទៀត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។


ថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា តែងតែឆ្លៀតឱកាសនៅក្នុងមហាសន្និ បាតប្រចាំឆ្នាំលេងកីឡារួមគ្នានៅក្នុងការពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាព រវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិក្នុងគ្រួសារអាយប៉ា។

ហើយសមាជិករបស់ AIPA រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិក អាស៊ាន ដែលបានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាង ពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះ ពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមាន សន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នេះ បានប្រារព្ធធ្វើក្រោម​មូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

https://kronglungvek.com.kh

No comments

Powered by Blogger.