Header Ads

លោកជំទាវ ម៉ែន សំអន និងឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជួបពិភាក្សាការងារ នៃចំណង ការទូតរវាងកម្ពុជា វៀតណាត និងដំណើរឆ្ពោះទៅរកសង្គ្រោះជាតិ របស់ សម្តេចតេជោ ហ៊ុន សែន

ដោយៈ សេង ស៊ីដារ៉ូ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្ត ភាពកម្ពុជា-វៀតណាម ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញ ហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភា វៀតណាម នាព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។


លោកជំទាវ ម៉ែន សំអន បានសម្តែងការគួរសម និងស្វាគមន៍ចំពោះដំ ណើរទស្សនៈកិច្ចរបស់ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) ដែល បានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ក៏បានបន្តទៀតថា ឆ្នាំនេះជាឆ្នាំខួបលើកទី៥៥ឆ្នាំ នៃចំណង ការទូតរវាងប្រទេសកម្ពុជា វៀតណាម និងខួបលើកទី ៤៥ឆ្នាំ នៃដំណើរ ឆ្ពោះទៅរកសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងខួប លើកទី ៦៩ឆ្នាំ នៃពិធីបុណ្យឯករាជ្យជាតិកម្ពុជា ។

ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) បានសម្តែងនូវការរំភើបចិត្ត និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ក្នុងការទទួល បដិសណ្ឋារកិច្ចរបស់គណៈប្រតិភូ យ៉ាងល្អប្រពៃប្រកបដោយ មនោ សញ្ចេតនាយ៉ាងកក់ក្តៅ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះសហ ប្រតិបត្តិការ ក៏ដូចជាចំណងសាមគ្គីភាពររដ្ឋសភា រាជដ្ឋាភិបាល និង បក្ស ដែលមានទំនាក់ទំនងល្អជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបំពេញ ការងារកន្លងមក៕

https://kronglungvek.com.kh

No comments

Powered by Blogger.