Header Ads

សម្តេច ហេង សំរិន និងឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភាវៀត ណាម បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួមគ្នាក្នុងកិច្ចសហប្រតិ បត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយ

ដោយ៖ សេង ស៊ីដារ៉ូ


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គម និយម វៀតណាម បានជួបពិភក្សាការងារនៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា។ ការជួបពិភក្សាការងារនេះ ថ្នាក់ដឹកនាំរដ្ឋ សភាប្រទេសទំាងពីរបានព្រមព្រៀងគ្នាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា-វៀតណាមនិងបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នារវាង អគ្គលេខាដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម សំដៅ ពង្រឹងពង្រីកសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែស៊ីជម្រៅទូលំទូលាយ ឆ្លើយតបនឹងបរិបទជាក់ស្តែង។


រដ្ឋសភាកម្ពុជាបានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ដឹកនាំដោយ ឯកឧត្តម វឿង ឌីញ ហ្វេ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា មុនពេលដែ លថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានជួបពិភាក្សាការងារទ្វេភាគី។

តាមការអញ្ជើញរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម វឿង ឌីញ ហ្វេ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រ កម្ពុជា។ បន្ទាប់មកឯកឧត្តម នឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរ សភាអាស៊ាន (AIPA)លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្តទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានការវិវឌ្ឍកាន់តែរីក ចម្រើន និងស្អិតរមួត ហើយភាគីទាំងពីរបានឯកភាព និងចុះអនុស្ស រណៈនៃកិច្ចព្រមព្រៀងជាមួយគ្នា សំដៅបន្តពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការគ្រប់កម្រិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច នៃថ្នាក់ដឹកនាំ ជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មការជំនាញ និងមន្រ្តី ជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុង វេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម វឿង ឌីញ ហ្វេ បានសម្តែងក្តីរីករាយចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេស ទំាងពីរ ពិសេសរវាងរដ្ឋសភាប្រទេស ទំាងពីរ មានការរីកចម្រើនជាលំដាប់ ទំាងនៅក្នុងកម្រិតទ្វេភាគីនិងអន្តរ ជាតិ។ ឯកឧត្តមបានស្នើ សម្តេចប្រធានរដ្ឋសភាជួយជំរុញ និងបង្ កលក្ខណៈកាន់តែងាយស្រួលនៅក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យបាននៅគ្រប់កម្រិតទំាងកម្រិតថ្នាក់ដឹកនាំគណៈកម្មការ សមាជិក សភាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតមន្រ្តីបច្ចេកទេស។ ឯកឧត្តម វឿង ឌីញ ហ្វេ បានជូនពរដល់រដ្ឋសភាកម្ពុជារៀបចំមហាសន្និបាត AIPA លើកទី៤៣ ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអប អរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគ ជ័យយ៉ាងត្រចះត្រចង់ ដែលធ្វើឱ្យកិត្យានុភាព និងតួនាទីរបស់កម្ពុជានៅ លើឆាកអន្តរជាតិកាន់តែសំខាន់ឡើង៕

https://kronglungvek.com.kh

No comments

Powered by Blogger.