ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីត្រួតពិនិត្យ និងវាយតម្លៃខ្ពស់ពីលទ្ធផលមហាសន្និបាតអន្តរសភា អាស៊ាន (AIPA) លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីចុង ខែវិច្ឆិកា ឆ្នាំ២០២២
ដោយៈ សេង ស៊ីដារ៉ូ
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីត្រួតពិនិត្យលទ្ធផលការងារសំខាន់ៗដែល រដ្ឋសភាបានអនុវត្តនាពេលកន្លងមក នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា។ មហាសន្និបាតអាយប៉ាលើកទី៤៣ ដែល សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធធ្វើ ឡើងពី ថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ “បោះជំហាន ជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ដែលជាមូលបទឆ្លើយ តបសភាពការណ៍ជាក់ស្តែង ក្នុង តំបន់ និងសកលលោក ក្រោយការ រាតត្បាតជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះ បានធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃលើការងារ រៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) ដែល សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក បានទទួលជោគជ័យធំធេង នាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិ
នៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងវិស័យការទូតសភា
កម្ពុជានៅលើឆាកអន្តរជាតិក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ
ការជាមួយសភានានា ទាំង កម្រិតទ្វេភាគី និងពហុភាគីឱ្យកាន់ តែ ទូលំទូលាយគ្រប់ជ្រុងជ្រោយឡើង។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយ ប៉ាលើកទី៤៣ បានថ្លែងអំណរព្រះ គុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សម្តេច ហេង សំរិន បានអរគុណចំពោះថ្នាក់ដឹកនាំរដ្ឋសភា អគ្គលេខាធិ ការដ្ឋសភា មន្រ្តីរាជការ ព្រមទាំង ក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី បម្រើដល់មហាសន្និបាតឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕
https://kronglungvek.com.kh
Post a Comment