Header Ads

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ ចំពោះការប្រគល់ពានរង្វាន់ «សមិទ្ធ ផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជាកិត្តិយសជូនដល់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរ យ៉ាងក្លៀវក្លាបំផុត ចំពោះការ​ប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជាកិត្តិយសជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងនាមជាពលរដ្ឋកម្ពុជា ពួកយើងពិតជាមានមោទកភាពដែលមានមេដឹកនាំប្រកបដោយសមត្ថភាពភាពវៃឆ្លាត និងមាននូវទឹកចិត្តដ៏បរិសុទ្ធ តស៊ូលះបង់គ្រប់បែប​យ៉ាង​ចំពោះជាតិ និងប្រជាជន។ ក្នុងនាមជាកូន កូនៗ និងចៅៗទាំងអស់គ្នា សូមសម្តែងនូវកត្តញ្ញូតាធម៌ចំពោះលោកពុក លោកតា និងសូមចងចាំ​នូវគម្រូវីរភាពនេះ ហើយប្តេជ្ញាបន្តស្មារតី មនសិកានេះឱ្យបានស្ថិត​ស្ថេរ​គង់វង្សរៀងដរាប។

បន្ថែមពីលើនេះ ការទទួលស្គាល់ជាអន្តរជាតិជាបន្តបន្ទាប់ គឺជាការ​បញ្ជា​ក់ជាឱឡារឹកនៃសមិទ្ធផលដែលកើតចេញពីការដឹកនាំរបស់សម្តេច ក្នុង​ការ​រុញច្រាននាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល វិបុលភាព និងសន្តិ​ភាព​អស់កាលជាយូរអង្វែង។

https://kronglungvek.com.kh

No comments

Powered by Blogger.