សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវ១៤៦B និង១៤៨ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ព្រឹកនេះ គឺជាសមិទ្ធផលកើតឡើងដោ យដៃប្រជាពលរដ្ឋផ្ទាល់ តាមរយៈការប្រើប្រាស់ថវិកាសន្សំរបស់ជាតិ
ខេត្តព្រះសីហមុ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺ ត ភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣ គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។
ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ជាចំណងដៃថ្មីរបស់រាជ រដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែ មានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃ រាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់ មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ១ខ្សែទៀត មានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូ ម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ យ៉ាងខ្លាំងចំពោះការ កើតមានឡើងជាបន្តបន្ទាប់ពីសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ។ សមិទ្ធផលទាំងអស់នេះ មិនត្រឹមតែបម្រើជាប្រយោជន៍សម្រាប់ប្រជា ពលរដ្ឋខេត្តព្រះសីហនុប៉ុណ្ណោះនោះទេ តែក៏សម្រាប់ពលរដ្ឋនៅទូទាំង ប្រទេសផងដែរ។ ពីព្រោះ ផ្លូវ១៤៦Bនេះ គឺជាផ្លូវដែលមានការបិណ្ឌ បាត្រផ្ទាល់ដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស ដូច្នេះហើយទើបផ្លូវនេះ បានដាក់ឈ្មោះថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព្យ វង្ស។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺ តភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង៤៣ គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោ មកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវនេះជាចំណង ដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា ផ្លូវ១៤៦B និង១៤៨ ដែលសម្ពោធព្រឹកនេះ គឺជាសមិទ្ធផលកើតឡើងដោយដៃប្រជាពលរដ្ឋផ្ទាល់ តាមរយៈការប្រើប្រាស់ថវិកាសន្សំរបស់ជាតិ។ សម្តេច តេជោបានកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងសាងសង់ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុនាពេលនេះ។ បច្ចុប្បន្ននេះ បើទោះបីជាមានផ្លូវល្បឿនលឿន ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ តែបើគ្មានផ្លូវតភ្ជាប់១៤៦B និង១៤៨ទេ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។ ដូច្នេះក្នុងនាមរាជរដ្ឋាភិបាលសម្តេចនៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាក នៃធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ បានរំលឹកថា ថវិកាជាតិដែលទម្លាក់មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុសរុបមាន៤០០លានដុល្លារ រួមទាំងការសាងសង់ផ្លូវនៅពេលនេះផងដែរ។ នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជា ដូចជាការសាងសង់ស្ពានតភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ផ្លូវបាត់ដំបង-សៀមរាប,ស្ពានទន្លេមេគង្គខេត្តក្រចេះ និងផ្លូវដែកល្បឿនលឿនជាដើម៕
https://kronglungvek.com.kh
Post a Comment