Header Ads

គុណប្រយោជន៍នៃ ប៉េងប៉ោះស្រោម និងជាអាហារូបត្ថម្ភដ៏មានសារសំខាន់

ដោយ៖ សេង ស៊ីដារ៉ូ


គុណប្រយោជន៍នៃ ប៉េងប៉ោះស្រោម៖

ប៉ែងប៉ោះស្រោមត្រូវបានគេដាក់ឈ្មោះជាភាសាបរទេសថា Ciplukan
ឬ (Physalis angulata L)។ វា​ជា​ប្រភេទដើមរុក្ខជាតិដែលមានដុះស្ទើរតែ គ្រប់តំបន់​នៅក្នុងប្រទេស​កម្ពុជា ហើយក៏ជារុក្ខជាតិដែល​មិនសូវ​មានការ ចាប់អារម្មណ៍ពីមនុស្សប៉ុន្មាននោះឡើយ បើទោះបីគេដឹងថាផ្លែរបស់វា មាន​ឱជារសផ្អែមពិសេស​ម្យ៉ាង​អាចទទួលទាន​បាន​ក៏ដោយ។

ព្រោះរុក្ខជាតិប្រភេទនេះ វា​មាន​អត្ថប្រយោជន៍ដ៏សម្បូរបែបណាស់ មិន​ចាញ់បន្លែផ្លែឈើមានតម្លៃថ្លៃៗមួយចំនួននោះឡើយ។

ជាអាហារូបត្ថម្ភដ៏មានសារសំខាន់

ផ្លែប៉េងប៉ោះស្រោម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ​ ដែល ផ្តល់អត្ថប្រយោជន៍ដល់សុខភាព​រាង​កាយ។ ផ្លែរបស់វាសម្បូរទៅដោយ វីតាមីនផ្សេងៗដូចជា វីតាមីន C, វីតាមីន A, វីតាមីន E បន្ថែមពីលើនេះ វា​ក៏មានផ្ទុកនូវសមាសធាតុប្រឆាំងអុកស៊ីតកម្មអាស៊ីត malic និងសមាស ធាតុផ្សេងៗទៀតផងដែរ។

ការការពារជំងឺទឹកនោមផ្អែម៖ តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា គុណប្រយោជន៍នៃផ្លែប៉េងប៉ោះ​ស្រោម គឺការពារជំងឺទឹកនោមផ្អែម។ នេះក៏ព្រោះតែរុក្ខជាតិប៉េងប៉ោះស្រោម​រាប់តាំងពី ដើម ស្លឹក រហូត​ដល់​ផ្លែ មានផ្ទុកសារធាតុចិញ្ចឹមក្នុងការកាត់បន្ថយ និងគ្រប់គ្រងកម្រិតជាតិ ស្ករក្នុងឈាម។

ការកាត់បន្ថយហានិភ័យនៃជំងឺមហារីក៖

ផ្លែប៉េងប៉ោះស្រោម ក៏ត្រូវបានគេជឿថាមានសមត្ថភាពការពារជំងឺមហា រីក។ នេះដោយសារតែផ្លែឈើនេះ​មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីត កម្មខ្ពស់ដែលដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការជំរុញប្រព័ន្ធភាពស៊ាំនិង ជួយការពារពីរ៉ាឌីកាល់សេរីបង្កជំងឺមហារីក។

ជួយព្យាបាលជំងឺឆ្កួតជ្រូកឬជំងឺ Ayan ៖

ផ្លែប៉េងប៉ោះស្រោម មានអត្ថប្រយោជន៍អាចព្យាបាលជំងឺឆ្កួតជ្រូកបាន ព្រោះថា សមាសធាតុអាស៊ីត ​និង​សារ​ធាតុរ៉ែផ្សេងៗដែល មាននៅក្នុង ផ្លែប៉េងប៉ោះស្រោម អាចជួយជួសជុលកោសិកាប្រសាទ​ដែលខូចខាត​បានយ៉ាងប្រសើរ។

ថែរក្សាសុខភាពមាត់ធ្មេញ៖

ប៉េងប៉ោះស្រោម ក៏ជាឱរសថែរក្សាសុខភាពមាត់ធ្មេញ ព្រោះវាមានផ្ទុក នូវវីតាមីនសេ និងសមាសធាតុផ្សំ​ដទៃទៀត ដែលអាចដើរតួជាសារធាតុ ប្រឆាំងនឹងការរលាកដែល​អាចការពារនិងព្យាបាលឈឺបំពង់ក, ដុះ​ដុំ សាច់, អញ្ចាញធ្មេញហូរឈាម និងបញ្ហាសុខភាពមាត់មួយចំនួនទៀត ផង។

បន្ថយសម្ពាធឈាមឡើងខ្ពស់ (លើសឈាម)

ដូចដែលលោកអ្នកជ្រាបហើយថា ជំងឺលើសឈាមអាចបណ្តាលឱ្យដាច់ សរសៃឈាមខួរក្បាល។ ក្នុង​ករណី​នេះ គេអាចយកផ្លែប៉េងប៉ោះស្រោម ទៅកែច្នៃទៅជាទឹក​ភេស​ជ្ជៈ​ទទួលទាន វាអាចជួយអ្នកក្នុងការ​ការពារ ជំងឺលើសឈាមបាន។

បំបាត់ការឈឺបំពង់ក៖

ក្រៅពីដើរតួនាទីក្នុងការការពារ និងព្យាបាលជំងឺមួយចំនួនហើយនោះ ប៉េងប៉ោះស្រោមក៏មានសមត្ថភាព​ពិសេសក្នុង​ការព្យាបាលអាការៈឈឺ បំពង់កផងដែរ ព្រោះវាមាន​ផ្ទុក​​សារធាតុ carotenoid ដែលជាសារ​ធាតុ​ជួយកាត់បន្ថយការឈឺចាប់ក្នុងបំពង់ក៕

https://kronglungvek.com

No comments

Powered by Blogger.