ផ្លែប៉េងប៉ោះ និងប៉េងប៉ោះស្រោម មានអត្ថប្រយោជន៍ដ៏សុខភាព
ដោយៈ សេង ស៊ីដារ៉ូ
ប៉េងប៉ោះ ចែកចេញជាពីរប្រភេទ គឺប៉េងប៉ោះបន្លែ និងប៉េងប៉ោះស្រោម ។ ប៉េងប៉ោះទាំងពីរប្រភេទនេះ សុទ្ធតែមានតែមានគុណប្រយោជន៍ដល់ សុខភាពដូចឈៗគ្នា។
មុននឹងធ្វើការបកស្រាយពីគុណប្រយោជន៍នៃប៉េងប៉ោះស្រោម យើង មកឈ្វេងយល់ពី ប៉េងប៉ោះបន្លែជាមុនសិន។ការទទួលទានប៉េងប៉ោះ និងផលិតផលដែលចម្រាញ់ចេញពីប៉េងប៉ោះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើឱ្យប្រសើរឡើងនូវសុខភាពស្បែក និង កាត់បន្ថយហានិភ័យនៃជំងឺ បេះដូង និងជំងឺមហារីក។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍លម្អិតរបស់ប៉េងប៉ោះបន្លែ៖
សុខភាពបេះដូង
ជំងឺបេះដូង៖ រួមទាំងការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរ ក្បាល គឺជាមូលហេតុទូទៅបំផុតនៃការស្លាប់របស់ពិភពលោក។ ប៉ុន្តែដំណឹងដ៏ល្អរបស់ប៉េងប៉ោះនោះ គឺ មានអត្ថប្រយោជន៍ប្រឆាំង នឹងការរលាក ហើយវាក៏បង្ហាញពីឥទ្ធិពលការពារលើស្រទាប់ខាង ក្នុងនៃសរសៃឈាម និងអាចបន្ថយហានិភ័យនៃការកកឈាមរបស់អ្នកបាន ផងដែរ។
ការពារជំងឺមហារីក
មហារីក គឺជាការលូតលាស់ដែលមិនអាចគ្រប់គ្រងបាននៃកោសិកា មិនធម្មតា ដែលរីករាលដាលហួសពីព្រំដែនរបស់វា ដែលជារឿយៗ វាធ្វើការលុកលុយផ្នែកផ្សេងទៀត នៃរាងកាយ។ ប៉ុន្តែ ការសិក្សាបាន
រក ឃើញពីទំនាក់ទំនងរវាងផ្លែប៉េងប៉ោះ និងផលិតផលប៉េងប៉ោះដែល អាចបង្ការឱ្យកើតមានអត្រា តិចតួចនៃជំងឺមហារីកក្រពេញ ប្រូស្តាត សួត និងក្រពះ។ ការសិក្សាលើស្ត្រីបានបង្ហាញថា កំហាប់ខ្ពស់នៃសារ ធាតុ carotenoids ដែលត្រូវបានរកឃើញក្នុង ប៉េងប៉ោះ អាចការពារ ប្រឆាំងនឹងជំងឺមហារីក សុដន់បាន។
សុខភាពស្បែក៖ ប៉េងប៉ោះត្រូវបានចាត់ទុកថា មានប្រយោជន៍សម្រាប់ សុខភាពស្បែក។ ប៉េងប៉ោះ សម្បូរទៅដោយសារធាតុ Lycopene និង សមាសធាតុរុក្ខជាតិផ្សេងទៀត ដែលអាចការពារប្រឆាំងនឹងពន្លឺព្រះអាទិត្យ។
សុវត្ថិភាព និងផលប៉ះពាល់
ជាទូទៅ ប៉េងប៉ោះគឺល្អចំពោះសុខភាព ហើយអាឡែស៊ីប៉េងប៉ោះគឺកម្រ មានណាស់។ ប៉ុន្តែវាអាចបង្កឱ្យមានបញ្ហាអាឡែស៊ី។ ថ្វីដ្បិតតែអាឡែស៊ី ទៅនឹងផ្លែប៉េងប៉ោះ គឺកម្រ ប៉ុន្តែបុគ្គលដែលមានអាឡែស៊ីទៅនឹងលំអង ស្មៅគឺទំនងជាមានអាឡែស៊ីទៅនឹងផ្លែប៉េងប៉ោះ។ ស្ថានភាពនេះត្រូវបានគេហៅថា រោគសញ្ញាអាឡែស៊ីអាហារលំអង ឬអាការអាឡែស៊ីមាត់ ។ នៅក្នុងរោគសញ្ញាអាឡែស៊ីតាមមាត់ ប្រព័ន្ធភាពស៊ាំរបស់អ្នក វាយ លុកប្រូតេអ៊ីនផ្លែឈើ និងបន្លែដែលស្រដៀងនឹងលំអង ដែលនាំឱ្យមាន ប្រតិកម្ម អាឡែស៊ី ដូចជារមាស់ក្នុងមាត់ កោសបំពង់ក ឬហើមមាត់ ឬ បំពង់ក។ បន្ថែមពីនេះ អ្នកដែលមានប្រតិកម្មអាឡែស៊ីជ័រ ក៏អាចជួប ប្រទះប្រតិកម្មឆ្លងទៅនឹងប៉េងប៉ោះដែរ។
https://kronglungvek.com.kh

Post a Comment