Header Ads

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បានស្នើសុំនាយករដ្ឋមន្រ្តី គុយ បា ​ឲ្យជួយជំរុញ​ និងបង្កើនកិច្ចសហ​ប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទំាងពីរ​ ឲ្យមានការរីកចម្រើន

ភ្នំពេញ


ដោយៈ សេង ស៊ីដារ៉ូ


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ម៉ានូ អែល ម៉ារ៉េរ៉ូ គ្រូស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា ​និងគណៈ ប្រតិភូ ​ចូលជូបសម្តែងការគួរ សម​នៅពេលដែលកំពុងបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅកម្ពុជា កាលពីថ្ងៃពុធ ទី៥ ខែតុលាឆ្នាំ២០២២។

សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ​ការរួមចំណែកនៃសាធារ ណរដ្ឋគុយបា គឺជាការជំរុញសន្ទុះកិច្ច​សហប្រតិបត្តិការល្អ ដែលមាន ស្រាប់ឱ្យបានកាន់តែប្រសើរ ថែមមួយកំរិតទៀត​ ស្របតាមបរិបទតំបន់ និង​សកលលោកនាពេលបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់ រហ័ស។

ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែល​បាន​ផ្តល់កិត្តិយសដល់ឯកឧត្តម និង គណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តម​​ បានអាននិងតាមដានពីវីរភាពរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដែលបានចូលរួមរំដោះ ​និងកសាងអភិវឌ្ឍន៍ ប្រទេសជាតិជារៀងរហូត មក។

ខណៈនោះដែល សម្តេច ហេង សំរិន ក៏បានស្នើសុំនាយករដ្ឋមន្រ្តី គុយ បា​ ឲ្យជួយជំរុញ​និងបង្កើនកិច្ចសហ​ប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ រវាងប្រទេសទំាងពីរ​ ដែលនៅមានកម្រិត​ឲ្យ​កាន់តែរីកចម្រើនបន្ថែមទៀត។

នាយករដ្ឋមន្រ្តី គុយបា បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅ​កាន់ប្រទេសគុយបាកាលពីពេលថ្មីៗ នេះ ប្រកបដោយជោគជ័យ និងដំណើរទស្សនកិច្ចរបស់​នាយករដ្ឋ​មន្រ្តី ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស មកកាន់កម្ពុជានាពេលនេះ គឺដើម្បីទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការលើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិ យោគប្រទេសទំាងពីរឲ្យមានការរីកចម្រើន។ នាយករដ្ឋមន្រ្តី គុយបា បាន​ពាំនាំនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភាគុយបា គោ រពអញ្ជើញ​សម្តេច ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋ​សភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅគុយប៉ា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា មានទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ​គ្នា តាំងពីយូរយាណាស់មកហើយ។ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦២ នៃទំនាក់ទំនង ចំណងមិត្តភាព​យូរ​អង្វែងនៃប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា គុយបា ជា​មិត្តដ៏ល្អរបស់កម្ពុជា ហើយតែង​ជួយ ឧបត្ថម្ភគាំទ្រកម្ពុជា នៅគ្រប់កាលៈ​ទេសៈ។ ជាក់ស្តែងនៅ ពេ កម្ពុជា ទើបបានរំដោះចេញពីរបប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ មិត្ត គុយបា បានផ្តល់ជំនួយ​បន្ទាន់ ផ្នែកសង្គមកិច្ច សុខាភិ​បាល និងអប់រំ ដែលឆ្លើយ តបទៅនឹង​តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ក្នុងគ្រាក្រលំបាក ស្របតាម
សុភា​សិតខ្មែរ ថា «មិត្តល្អជួយគ្នា ក្នុងគ្រាក្រ»។

សម្តេចហេង សំរិន សូមគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ត្រចះ​ត្រចង់ នៃដំណើរទស្សន​កិច្ច​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋ​គុយ​បា កាលពីសបា្តហ៍មុន ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរឱ្យ ប្រសើរឡើងថែមទៀត។

សម្តេច ហេង សំរិន ទទួលយកការគោរព អញ្ជើញរបស់ឯកឧត្តមប្រធាន​រដ្ឋសភាគុយបា និងបាន​សន្យា​ថា​នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋ​ស​ភា​កម្ពុជា ទៅបំពេញ ទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេស​គុយបា ឆាប់នេះ៕

https://kronglungvek.com.kh

No comments

Powered by Blogger.