ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោម ប្រធានបទ៖ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «គ្រូបង្រៀនយើង អនាគតយើង ប្រទេស ជាតិយើង»។ គ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ ដើម្បី ការអភិវឌ្ឍ។ គ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេស ជាតិ ពិសេសគ្រូ បង្រៀន ជាប្រទីបបំភ្លឺលោកប្រកបដោយគតិបណ្ឌិត។
ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលានេះ ឯកឧត្តម ហ៊ុន ម៉ានី សូមសម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណចំពោះលោក សាស្រ្តា ចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់មិនគិតនឿយហត់ក្នុងការងារអប់រំ ផ្តល់ចំណេះ ដឹងដល់សិស្សានុសិស្សគ្រប់ៗរូប។
ទោះបីក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបប្រទះនឹងវិបត្តិជំងឺឆ្លង រាលដាលកាចសាហាវ កាលពីពេលថ្មីៗកន្លងទៅ លោកគ្រូ អ្នកគ្រូ បានព្យាយាមជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្តនិរន្តភាពនៃការ
ងារ អប់រំ និងឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលឹកដឹងគុណលោកគ្រូ អ្នកគ្រូ ដែលតែង
តែ យកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សានុសិស្សគ្រប់រូប ដើម្បីអនា
គត របស់កូនខ្មែរគ្រប់ៗជំនាន់ ឲ្យក្លាយជាធនធានជាតិមួយដ៏សំខាន់
ក្នុងការរួមចំណែកកសាងជាតិមាតុភូមិ និងសូមបួងសួងដល់ដួងវិញ្ញា
ក្ខ័ន្ធរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានចែកឋាន
ទៅ សូមបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
https://kronglungvek.com.kh

Post a Comment