សាវម៉ាវព្រៃ ជាឱសថព្យាបាលជំងឺដ៏មានប្រសិទ្ធភាព
ដោយៈ សេង ស៊ីដារ៉ូ
សាវម៉ាវព្រៃជាប្រភេទរុក្ខជាតិវល្លិ៍ ភាគច្រើនឃើញដុះនៅតាមទីជនបទ ជួនដុះតោងតាមរបងផ្ទះក៏មាន ហើយជាទូទៅវាសម្បូរផ្លែនៅខែសីហា និងកញ្ញា។ ថ្វីដ្បិតសាវម៉ាវព្រៃជាផ្លែឈើមិនសូវនិយមហូបមែនពិត តែការពិតទៅ ឫស វល្លិ៍ ស្លឹក ផ្កា រហូតដល់ផ្លែ សុទ្ធសឹងមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ពិសេសជាឱសថយកមកព្យាបាលជំងឺផ្សេងៗបានទៀតផង។
ខាងក្រោមនេះជាអាថ៌កំបាំងនៃអត្ថប្រយោជន៍របស់សាវម៉ាវព្រៃ៖
១.ជួយឲ្យឆ្អឹងរឹងមាំ៖ ផ្លែសាវម៉ាវព្រៃមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍ចំពោះសុខភាព និងផ្ទុកទៅ
ដោយកាល់ស្យូមខ្ពស់ល្អចំពោះឆ្អឹង និងជួយការពារកុំឲ្យឆ្អឹងឆាប់
ពុក។
២.ព្យាបាលភាពស្លេកស្លាំង៖ ដោយសារសម្បូរទៅដោយជាតិដែកខ្ពស់ វាជួយជំរុញការបង្កើតគ្រាប់ឈាមក្រហម ដូច្នេះហើយទើបការទទួល ទានផ្លែសាវម៉ាវព្រៃអាចជួយការពារអ្នកពីភាពស្លេកស្លាំងបាន។
៣.ទប់ស្កាត់ការកើតជំងឺមហារីក៖ ជាប្រភពផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនC សារធាតុ Flavonoids និងប៉ូតាស្យូមជាដើម។ សារធាតុទាំងអស់នេះអាចជួយទប់ស្កាត់ការកកើតជំងឺមហារីក ដែលរារាំងមិនឲ្យកោសិកាមហារីកលូតលាស់បាន។
៤.គ្រប់គ្រងសម្ពាធឈាម៖ ស្ទើរតែមិនគួរឲ្យជឿទេថា ការទទួលផ្លែសាវម៉ាវព្រៃក៏អាចជួយគ្រប់គ្រងសម្ពាធឈាមឲ្យមានលំនឹងបានយ៉ាងល្អ។
៥.ថែរក្សាអញ្ចាញធ្មេញ និងធ្មេញឲ្យមានសុខភាពល្អ៖ ជាតិកាល់ស្យូមនៅក្នុងផ្លែសាវម៉ាវព្រៃ មិនត្រឹមតែមានសារៈសំខាន់ចំពោះឆ្អឹងប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអញ្ចាញធ្មេញ និងធ្មេញមានភាពរឹងមាំផងដែរ។
៦.ជួយព្យាបាលបញ្ហាខ្សោយតម្រងនោម៖ សារធាតុរ៉ែនៅក្នុងផ្លែសាវម៉ាវ ព្រៃក៏អាចជួយដល់មុខងារតម្រងនោមក្នុងការបញ្ចេញទឹកនោមផងដែរ។
៧.បំបាត់ការធុញថប់ និងអារម្មណ៍តានតឹង៖ ប្រហែលជាអ្នកមានអារម្មណ៍ថាធូរស្រាលបន្ទាប់ពីបានហូបផ្លែសាវម៉ាវព្រៃរួច។ សារធាតុទាំងអស់ដែលមានក្នុងផ្លែឈើព្រៃប្រភេទនេះ ក៏មានលទ្ធភាពអាចជួយសម្រួលអ័រម៉ូនឲ្យប្រសើរឡើង ក៏ដូចជាស្ថានភាពផ្លូវចិត្តរបស់អ្នកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះវាធ្វើឲ្យប្រព័ន្ធសរសៃប្រសាទមានស្ថេរភាព ដោយសម្រួលអារម្មណ៍ឲ្យធូរស្រាល កាត់បន្ថយភាពតានតឹង ស្រ្តេស និងធ្វើឲ្យខួរក្បាលស្រឡះល្អ។
https://kronlgungvek.com.kh

Post a Comment