ព្រះរាជាសារផ្ញើជូនសម័យ្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានកោតសរសើ រនិងអរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិការដ្ឋសភា
ភ្នំពេញ
ដោយ៖ សេង ស៊ីដារ៉ូសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសមាជិក សមាជិការដ្ឋសភាទំាងអស់ ក្នុងការប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅវិមានរដ្ឋភា នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។
ព្រះរាជាសារផ្ញើជូនសម័យ្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកោតសរសើរនិងអរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិការដ្ឋសភាទំាងអស់ ក្នុងភារកិច្ចដឹកនាំស្ថាប័ន នីតិប្បញ្ញត្តិលើការងារអនុម័តច្បាប់នានា និងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេច ហេង សំរិន បានអញ្ជើញមានប្រសាសន៍ថា រដ្ឋសភាបានចូលរួម យ៉ាងសកម្មក្នុងការស្រាវជ្រាវនូវចំណុចវិជ្ជមាន អវិជ្ជមាន និងវិធីសាស្រ្ត នានា ដាក់ឲ្យអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ បានដោយជោគជ័យ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី មានព្រះ បន្ទូលថា សមិទ្ធផលទំាងនេះបានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ ប្រជាពលរដ្ឋគ្រប់រូប ដែលប្រាថ្នាចង់បានប្រកបដោយស្នាមញញឹម សប្បាយរីក រាយនឹងការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា។
ព្រះអង្គម្ចាស់ដម្កល់លើត្បូង បានសព្វព្រះទ័យជាខ្លំាងនៅពេលដែល បានឃើញព្រះរាជាណាចក្រកម្ពុជាយើង បានបើកប្រទេសឲ្យដំណើរការងារគ្រប់វិស័យជាប្រក្រតីឡើងវិញ។
ព្រះអង្គម្ចាស់ដម្កល់លើត្បូង មានព្រះបន្ទូលបន្ថែមទៀតថា ក្រោយការ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនិងការគិតដ៍ឈ្លាសវៃរបស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគំាទ្រពីប្រជាជពលរដ្ឋទូទំាងប្រទេស ព្រមទំាងដៃគូសហ ការនានា រួមទំាងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆំាងជំងឺ រាតត្បាត កូវីដ-១៩ នាពេលកន្លងមក។
សូមជម្រាបថា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ មានរបៀបវារៈចំនួន៥ រួមមាន៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះ សម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។
៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជា តំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋ សភា ចំនួន ២រូប មានឯកឧត្តម ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព និងឯកឧត្តម នុត ជា ជាតំណាងរាស្រ្តមណ្ឌ លរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។
៤- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈ កម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ នៃរដ្ឋសភា និង លោកជំទាវ ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ច ព្រមព្រៀងវិនិយោគទូលំ ទូលាយអាស៊ាន៕
https://kronglungvek.com.kh

Post a Comment