សង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំឲ្យមានសន្តិភាព និង ការអភិវឌ្ឍនោះទេ មានតែនយោបាយ ឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានភាពរីកចម្រើនគ្រប់វិស័យ
ដោយៈ សេង ស៊ីដារ៉ូ
ដូច្នេះហើយទើបសម្តេចតេជោ ហ៊ុន សែន បានយល់ឃើញថា សង្គ្រាម មិនមែនជាដំណោះស្រាយដ៏ប្រសើរនាំដល់សន្តិភាព និងការអភិវឌ្ឍ នោះទេ មានតែនយោបាយ ឈ្នះ ឈ្នះ ត្រូវបានដាក់ចេញនៅឆ្នាំ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជាបានឯកភាពទាំងស្រុងគ្រប់កម្លាំងប្រដាប់ឤវុធ និង អតីតយុទ្ធជននៃភាគីទាំងអស់នៅក្នុងជម្លោះ បានធ្វើ សមាហរណកម្ម មកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។
សុខសន្តិភាព ស្ថិរភាពនយោបាយ បានគ្របដណ្តប់លើផ្ទៃប្រទេសទាំង មូល សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបង្កើតសមិទ្ធផលច្រើន ស្អេកស្កះ នៅទូទាំងប្រទេស ដូចសព្វថ្ងៃនេះ និងបង្កលក្ខណៈកាន់តែ អនុគ្រោះ ដល់ការគិតគូរតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធ ជន ដែលបានធ្វើការពលីកម្ម ក្នុងបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន យើង និងកសាងនូវវប្បធម៌ចែករំលែកឈានទៅកសាងសង្គមមួយប្រកបដោយសមធម៌។
ក្នុងការដឹកនាំឆ្ពោះទៅមុខ របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជន កម្ពុជា បានកំណត់រួចហើយក្នុងគោលនយោបាយសម្រាប់កសាង និង ការពារមាតុភូមិកម្ពុជា ឆ្នាំ២០១៨-២០២៣ ដោយរួមទាំងអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាពដែល ជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឱ្យប្រជា ជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ហើយគណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហររួមសុខរួមទុក្ខជាមួយប្រជាជននៅ គ្រប់កាលៈទេសៈទាំងអស់។
https://kronglungvek.com.kh

Post a Comment