Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទៅជួបសំណេះសំណាលជាមួយកង កម្លាំងប្រដាប់អាវុធ ប្រចាំទិសទាំង​៣ នៃយោធភូមិភាគទី៥ និងកង ពលអន្តរាគមន៍លេខ១៤ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក

ដោយៈ សេង ស៊ីដារ៉ូ


ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទៅជួបសំណេះសំណាលជាមួយកង កម្លាំងប្រដាប់អាវុធ ក្នុងនាម​តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅ​តាម​កង ពលប្រចាំទិសទាំង៣ នៃយោធភូមិភាគទី៥ និងកងពលអន្តរាគមន៍ លេខ១៤ ចំណុះបញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក។ លើ ចម្ងាយ ផ្លូវ ប្រមាណជិត ១ ពាន់គីឡូម៉ែត្រ តាមភូមិសាស្រ្តខេត្ត ០៩ យើងបាន​ធ្វើ​ដំណើរឆ្លងកាត់តំបន់មួយចំនួន ដែលនៅក្នុងអតីតកាល គឺជាសមរភូមិ ក្តៅរវាងរដ្ឋាភិបាល និងភាគី​ជម្លោះប្រដាប់អាវុធផ្សេងទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា​ សុខសន្តិភាពបានប្រែក្លាយ តំបន់ដែលធ្លាប់ជាគំនរផេះផង់​នៃ​សង្រ្គាមរ៉ាំរ៉ៃ និងដែលបង្ករការភ័យ ខ្លាចដល់ប្រជាពលរដ្ឋ ទៅជាតំបន់ដែលមានការអភិវឌ្ឍ មានផ្លូវគមនា​គមន៍ ប្រជាជនមានជីវភាពធូរធារ និងជាពិសេសមានសាលារៀន វត្ត អារាម និងហេដ្ឋារចនាសម្ព័ន្ធគ្រប់​បែប​យ៉ាងរីក ស្គុះស្គាយជាអណេក។

ខណៈពេលនោះដែល ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកទស្សនៈជា មួយបងប្អូនជានាយទាហាន នាយទាហានរង មេបញ្ជាការ មេបញ្ជាកា រង និងពលទាហានទាំងអស់ គ្នាថា សុខសន្តិភាពដែលយើងបាន និង កំពុងរស់នៅប្រកបដោយភាពសំបូរសប្បាយសព្វថ្ងៃនេះ ពិតណាស់ គឺមិនមែនទទួលបានដោយងាយ​ស្រួល ដោយមិនមានការ លះបង់ និងប្រថុយប្រថានខ្ពស់របស់ថ្នាក់ដឹកនាំរបស់យើងឡើយ។

ចំពោះកត្តាបំផ្លាញសុខសន្តិភាពវិញ គឺនៅតែមានដរាបណាកម្លាំងអមិត្ត នៅតែចិញ្ចឹមមហិច្ឆតា និងបន្តធ្វើ​សកម្មភាពញុះញង់ អុជអាល បង្ករ​ហេតុ បង្កើតការចលាចល។ ការជឿជាក់លើការ​ដឹក​នាំ​របស់រាជ​រដ្ឋា​ភិ​បាល ផ្សារភ្ជាប់នឹងជំហរដាច់ណាត់ក្នុងការគាំទ្រ និងការគោរពយ៉ាង​ម៉ឺងម៉ាត់នូវបទបញ្ជាររបស់​កង​យោ​ធពលខេមរភូមិន្ទ និងកងកម្លាំង​ប្រដាប់អាវុធគ្រប់មុខសញ្ញា គឺជាកត្តាកំណត់ដាច់ខាតនៃការធានាការ​ពារ​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សុខសន្តិភាពបានផ្តល់ឱកាសដល់ការរីកចម្រើនៃសេដ្ឋកិច្ច ហើយសេដ្ឋ​កិច្ច​បានបង្កើននូវសមត្ថភាព លទ្ធ​ភាពរបស់រាជរដ្ឋាភិបាល ដែល​ត្រលប់​មកវិញ​ គឺជាផលប្រយោ ជន៍សម្រាប់មន្រ្តីរាជការ និងកងកម្លាំង​ប្រដាប់​អាវុធនោះឯង។ ដើម្បីសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍនេះ យើង​បានប្តេជ្ញារួមគ្នា គាំទ្របេក្ខ​ភាព​សម្តេចតេជោ ជា នាយករដ្ឋមន្រ្តីនៅ​អាណត្តិបន្តបន្ទាប់ និងបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាថ្ងៃអនាគត។

https://kronglungvek.com.kh

No comments

Powered by Blogger.