ប្រវត្តិរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៧៩ លោកបានដឹកនាំទ័ព និងមានការចូលរួមពីទ័ពភាគីប្រទេសវៀតណាម ដើម្បីផ្តួលរលំរបបខ្មែរក្រហម
ដោយៈ សេង ស៊ីដារ៉ូ
លោក ហ៊ុន សែន គឺជាអ្នកនយោបាយខ្មែរមួយរូបដ៏ស្នើម នាពេលបច្ចុប្បន្ននេះ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាព រីកចំរើនគ្រប់វិស័យ និងទទួលបានគោរមងារជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ បច្ចុប្បន្ន រូបលោកជាមេដឹកនាំដ៏សំខាន់ក្នុងជួរគណបក្សប្រជាជនកម្ពុជា។
កាលពីឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំទ័ព ដែលមានការចូលរួមពីទ័ពភាគីប្រទេសវៀតណាម ដើម្បីផ្តួលរលំរបបខ្មែរក្រហម។ សម្តេចក៏ជាសមាជិកទាហាន ខ្មែរក្រហម ដែលបានរត់គេចទៅប្រទេសវៀតណាមមុនឆ្នាំ១៩៧៩ ហើយបានទាក់ទងបញ្ជាការទ័ពប្រទេសវៀត ណាម ដើម្បីវាយបកផ្តួលរំលំខ្មែរក្រហមវិញ។ បន្តាប់មក រូបលោកក៏បានក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពល និងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងសង្គម និងលើឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ (ក្នុងប្រវត្តិ រូបផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រទេស កម្ពុជា។ ក្រោយពីសម្តេចបានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥ សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវី ដើម្បីបន្តការសិក្សា ថ្នាក់អនុវិទ្យាល័យ។
នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជាចូលរួមក្នុងចលនាប្រឆាំងនឹងពួកចក្រពត្តិនិយមក្នុង អាយុ ១៨ឆ្នាំ ហ៊ុន សែន បានចូលរួមក្នុងចលនាតស៊ូនេះ។
https://kronglungvek.com.kh

Post a Comment