Header Ads

សម្តេច ហេង សំរិន បានចាត់ទុកថា វត្តមានឯកឧត្តម វ៉ូ វ៉ាន់ធឿង បក្ស កុម្មុយនីស្តវៀតណាម នាពេលនេះ គឺ​រួម​ចំណែកក្នុងការបន្តលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គី​ភាព ជាប្រពៃ​ណី និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាង បក្ស រដ្ឋ និងប្រជាជន នៃកម្ពុជា-វៀតណាម

ដោយៈ សេង ស៊ីដារ៉ូ


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត ឯកឧត្តម វ៉ូ វ៉ាន់ធឿង សមាជិកការិយាល័យ​នយោ​បាយ និងជាលេខាធិការអចិន្រ្តៃយ៍ នៃ គណៈលេខាមជ្ឈិមបក្សកុម្មុយ នីស្តវៀតណាម ចូលជួបសម្តែងការ​គួរ​សម នៅរសៀលថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

សម្តេច ហេង សំរិន បានចាត់ទុកថា វត្តមានរបស់គណៈប្រតិភូវៀត ណាម នាពេលនេះ បាន​រួម​ចំណែកបន្ថែមទៀតក្នុងការបន្ត ពូនជ្រុំ លើកកម្ពស់ ពង្រឹង និង ពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គី​
ភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាង
បក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំង​ពីរ កម្ពុជា-វៀតណាម ឱ្យកាន់ តែល្អប្រសើរថែមមួយកម្រិតទៀត។

ឯកឧត្តម វ៉ូ វ៉ាន់ធួង បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភាថា ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូមក កាន់ព្រះរាជាណាចក្រកម្ពុជា នៅ
ពេលនេះ គឺស្របពេលជាមួយនឹង ខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផង និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅការ ផ្ដួល រំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ហើយដំ ណើរទស្សនកិច្ចនេះ មានទិសដៅសំខាន់ដើម្បីធ្វើយ៉ាងណាជំរុញ ពង្រឹង ពង្រីក ទំនាក់ទំ
នង​រវាង​បក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង និងស្ថិតស្ថេរយូរអង្វែង និងតដល់ កូនចៅ​ជំនាន់​ក្រោយ។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវមោទកភាព​និងរីក រាយបំផុតដោយសង្កេតឃើញ​ពី​វឌ្ឍន​​ភាព នៃទំនាក់ទំនង ចំណងមិត្ តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ និងយូរអង្វែង រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា -វៀតណាម មានការរីក​ចម្រើនឥតឈប់ឈរ និងបាន វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យ រវាង​រដ្ឋាភិ បាលនៃប្រទេសទាំងពីរ ដោយបានផ្តល់ឧត្តមប្រយោជន៍សម្រាប់ប្រជា ជាតិទាំងសងខាង។

ឯកឧត្តម វ៉ូ វ៉ាន់ធឿង បានជម្រាបសម្តេចប្រធានរដ្ឋសភាថា បក្ស និងរដ្ឋ វៀតណាម បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ប្រធានរដ្ឋសភា ទៅកាន់ ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ ថា បានចូមរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរីកចម្រើន និងស៊ីជម្រៅឡើង​បន្ថែ​ម​ទៀត។

សម្តេច ហេង សំរិន បានរំលឹកថា កាលពីរខែកន្លងទៅ សម្តេចបានដឹក នាំគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​ទៅ​បំពេញទស្សនកិច្ចនៅវៀតណាម ហើយនៅពេលនេះ កម្ពុជា ត្រៀមទទួលដំណើរ ទស្សកិច្ចរបស់​ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃ​សាធារណរដ្ឋសង្គមនិយម វៀត ណាម នៅខែក្រោយ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងមហា​សន្និ​បាត​អាយប៉ា លើកទី៤៣ ផងដែរ៕

https://kronglungvek.com.kh

No comments

Powered by Blogger.