ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ ប្រទេស កម្ពុជាបានក្លាយជាសមាជិកទី ១០ នៃប្រជាជាតិអាស៊ីអាគ្នេយ៍
ដោយៈសេងស៊ីដារ៉ូ
ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេចបានដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ក្នុងនាមសម្តេចជាអនុប្រធានបក្ស រហូតទទួលបានជោគជ័យ ហើយបានក្លាយជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដឹកនាំរដ្ឋាភិបាលចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមានគណបក្សធំៗពីរគឺ គណបក្សប្រជាជន កម្ពុជា និងគណបក្ស ហ៊្វុន ស៊ីនប៉ិច។ ក្រោមការដឹកនាំរបស់សម្តេច ប្រទេសកម្ពុជាបានក្លាយជា សមាជិកទី ១០ នៃប្រជាជាតិអាស៊ីអាគ្នេយ៍។
សម្តេច ហ៊ុន សែន នៅពេលឈ្នះក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ និង ជា បេក្ខភាពនាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជា សម្តេចក៏បាន ទទួលជ័យជំនះម្តងទៀត ក្នុងការបោះឆ្នោតជាសកលក្នុង ខែកក្កដា ឆ្នាំ ២០០៣។ ក្រោយពីមានការជាប់គាំងខាងនយោបាយអស់រយៈពេលជា ច្រើនខែ សម្តេចក៏ បានទទួលជោគជ័យក្នុងការបង្កើត រដ្ឋាភិបាលចំរុះជា មួយនឹងគណបក្សហ្វ៊ុនស៊ីនប៉ិចក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយ បានក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជាសកល ២៧ កក្កដា ឆ្នាំ២០០៨ ដែលគណបក្សប្រជាជន កម្ពុជាឈ្នះបាន៩០អាសនៈ ក្នុង១២៣អាសនៈ ក្នុងសភាជាតិ សម្តេចតេជោ ហ៊ុន សែន បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាក្នុង នីតិកាលទី៤ នៃរដ្ឋសភាជាតិសំរាប់ ដំណាក់កាលប្រាំឆ្នាំ (២០០៨-២០១៣)។
ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សាជាតិ សន្តិភាព ព្រមជាមួយនឹងការខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រទានងារជា “ សម្តេច ” ដោយព្រះមហាក្សត្រព្រះបាទព្រះនរោត្តម សីហនុ។
https://kronglungvek.com.kh
Post a Comment