ស.ស.យ.ក. ត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេស ចំពោះលទ្ធផលវិជ្ជមាន ស្តែងចេញពីទិសដៅ និងយុទ្ធ សាស្រ្តមុតស្រួចរបស់ ស.ស.យ.ក. ក្នុងបុព្វហេតុជាតិ និងមាតុ ភូមិយើង
ដោយៈ សេង ស៊ីដារ៉ូ
ស.ស.យ.ក. ត្រៀមការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេស នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជួបជុំគ្នា ក្នុងការផ្លាស់ប្តូរមតិ យោបល់ជាមួយគ្នា និងដាក់ក្តីរំពឹងរួមគ្នា ចំពោះលទ្ធផលវិជ្ជមាន ដែលនឹងស្តែងចេញពីទិសដៅ និងយុទ្ធសាស្រ្តដ៏កាន់តែមុតស្រួចរបស់យើង ក្នុងបុព្វហេតុជាតិ និងមាតុភូមិ។
ខ្ញុំបានអរគុណដល់សមាជិក សមាជិកា គណៈអចិន្ត្រៃយ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល សមាជិក សមាជិក ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បីឱ្យនិមិត្តសញ្ញា ស.ស.យ.ក. ក្លាយទៅជានិមិត្តសញ្ញា ដែលប្រជាពលរដ្ឋ ទទួលស្គាល់ និងអបអរសាទរ។
បើទោះបីជារយៈពេល ១០ឆ្នាំចុងក្រោយនេះ ជារយៈពេលខ្លី ប៉ុន្តែ សមិទ្ធផលដែល ស.ស.យ.ក. សម្រេចបាន មានច្រើនលើសលប់ ដែលបានឆ្លុះបញ្ចាំងពីបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក. ក្នុងការចូលរួមជាមួយប្រទេសជាតិ ក្នុងស្ថានភាពប្រទេសមាន
សុខសន្តិភាព៕
https://kronglungvek.com.kh
Post a Comment