Header Ads

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើញត្តិ ថ្កោលទោសប្រឆាំងដាច់ខាត និង​ដាច់​អហង្ហារចំពោះសម្តីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់​ប្រឆាំង​រាជរដ្ឋាភិ​បាល​​​​​ស្របច្បាប់

ដោយៈ សេង ស៊ីដារ៉ូ


ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើញត្តិ ថ្កោលទោសប្រឆាំងដាច់ខាត និង ថ្កោលទោសដាច់អហង្ហារចំពោះសម្តី របស់ទណ្ឌិត សម រង្ស៊ី មេ​ក្រុម​ឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់ ប្រឆាំង​រាជ​រដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្តីថ្លែងការណ៍ និង​គម្រោ​ង​ ថ្មីតាមរយៈវីដេអូឃ្លីបនា ពេលថ្មីៗនេះ ក្នុងគោល​បំណងផ្តួល​រលំរាជ​រដ្ឋាភិបាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំង​ប្រដាប់ អាវុធឲ្យ​ធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌​ចំពោះសម្តេច​តេជោ ហ៊ុន សែន ដែលជាស្ថា បនិកសន្តិភាព និងជាទីគោរព​ស្រលាញ់របស់ប្រជាជនកម្ពុជាគ្រប់ៗរូប។

តាមញត្តិថ្កោលទោសរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើង ថា យើងទាំងអស់គ្នាសូម​សម្តែង​នូវ​ការគាំទ្រយ៉ាងពេញទំហឹង​ចំពោះការប្រកាសដាក់ចេញនូវគោការណ៍​ដ៏​ម៉ឹងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពី​ព្រឹក​​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងការកម្ចាត់ចោល​នូវមនោគម​វិជ្ជា​ជ្រុលនិយមរបស់ពួកក្បត់ជាតិ ៣ជំនាន់ ដែលជាមេក្រុមចលនា​ឧទ្ទាម​ក្រៅប្រទេស និងបក្សពួក។

ក្នុងញត្តិថ្កោលទោសនោះ​ បានបន្តទៀតទៀតថា​ យើងទាំងអស់គ្នាសូម​ប្រឆាំងដាច់ខាតចំពោះសេចក្តី ថ្លែង​ការណ៍ និងគម្រោងខុសច្បាប់របស់​ទណ្ឌិត សម រង្ស៊ី មេក្រុម​ឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ និង​បក្សពួក​ដែលចង់ធ្វើបដិវត្តពណ៌ បំផុសបំផុល បង្កចលនាក្នុងសង្គម និងមាន​ចេត​នា​បំផ្លាញសន្តិ ភាព ។ យើង​ទាំង អស់គ្នា សូមប្តេជ្ញា​ដាច់ខាតការ​ពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្តេតេជោ​នាយក រដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និង​សូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខ ភាពនាយករដ្ឋមន្ត្រី បន្ត​វេននាពេលអនាគត និងការពារឲ្យបាននូវសុខសន្តិភាព ទោះបីនៅក្នុង​តម្លៃណាក៏ ដោយ។

ព្រមទាំង​សូមស្នើឲ្យអាជ្ញាធរ​​មាន​សមត្ថកិច្ច​ចាប់​ខ្លួនទណ្ឌិត សម រង្ស៊ី មេ​ក្រុមឧទ្ទាម និងបក្សពួក ប្រសិនបើក្រុមក្បត់​ជាតិនេះមកជាន់ប្រទេស​កម្ពុជា និងសូមស្នើសុំតុលាការចាត់​វិធាន​ការទៅតាម​ច្បាប់ឲ្យបានធ្ងន់​ធ្ងរបំផុតដោយគ្មានការលើកលែងនោះឡើយ៕

https://kronglungvek.com.kh

No comments

Powered by Blogger.