គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកព្រះសង្ឃ សម ណសិស្ស និងនិស្សិតប្រចាំប្រទេសថៃ សម្តែងអំណរសាទរចំពោះ សម្តេច ហ៊ុន សែន ដែលតុលាការយុត្តិធម៌ទីក្រុងប៉ារីស ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ និងរកឃើញថា សម រង្ស៊ី បានប្រព្រឹត្តអំពើបរិហាកេរ្តិ៍ ចំពោះសម្តេច ហ៊ុន សែន ពិតមែន
ដោយៈ សេង ស៊ីដារ៉ូ
គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកព្រះសង្ឃ សមណសិស្ស និងនិស្សិតប្រចាំ ប្រទេសថៃ សូមគោរពសម្តែងនូវអំណរ សាទរ យ៉ាងស្មោះអស់ពី ដូងចិត្តចំពោះ សម្តេចអគ្គមហាសេនាតេជោសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱ កាសដែលតុលាការប្រទេសបារាំង សភាទី១៧ នៃតុលា ការយុត្តិធម៌ ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុ នៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងងភាពស្អាតស្អំជូន សម្តេចតេជោ និងរកឃើញការ ពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើបរិហាកេរ្តិ៍ ចំពោះ សម្តេចតេជោ ហ៊ុន សែន ពិតមែន។
យោងតាមឯកសារ បានលើកឡើងថា សាលក្រមរបស់តុលាការបារាំង នេះ បានបង្ហាញនូវភាពជោគជ័យរបស់ សម្តេចតេជោ ដែលទទួលបាន ការសម្រេចមួយ សមស្រប តាមបំណងប្រាថ្នារបស់សម្តេចតេជោ ដែល ចង់បានយុត្តិធម៌ និងភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមួលបង្កា ច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គ សម រង្ស៊ី វិញ ទទួលភាព បរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ ខ្លួន គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយត្រូវបង់ខាត ចំពោះរាល់ការចំណាយទាំងអស់។
យើងខ្ញុំជាសមាជិក សមាជិកាទាំងអស់នៃគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាប្រចាំប្រទេសថៃ សូមលើកហត្ថប្រណម្យ ឧទ្ទិសបួង សួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិស ព្រមទាំងទេវ តារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយការពារថែរក្សា និងប្រោះព្រំ នូវសព្ទសាធុការពរជ័យជូន សម្តេចតេជោ និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីរបស់សម្តេចតេជោ សូមមានសុខ ភាព ល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គល វិបុលសុខ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ និងប្រកបនូវពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
https://kronglungvek.com.kh
Post a Comment